ភ្នំពេញ៖ ផលិតករដ៏មានប្រជាប្រិយភាព លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលមានប្រិយមិត្ត ស្គាល់ថាជាអ្នកដឹកនាំសម្ដែង រឿងកំប្លែង នាពេលកន្លែងមកនោះ មានការគាំទ្រយ៉ាងខ្លាំង ទៅលើសមត្ថភាព របស់លោក។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហាញទឹកមុខក្រៀមក្រំ បារម្ភខ្លាំង និងបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួន ពីស្ថានភាពជំងឺ របស់កូនលោក កញ្ញា នី ឡា និងភ្ជាប់ជាមួយសារ ថា៖«សូមឆាប់ជាណាកូនស្រីប៉ា! »ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពេលឃើញ នាង គេងនៅលើគ្រែ បែបនេះ ។

ជាមួយការសម្រាកព្យាបាល នោះធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសួរចង់ដឹង ពីជំងឺ របស់នីឡា ដោយលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានតបទៅវិញ យ៉ាងឆាប់រហ័ស ថា៖ «កញ្ញា នីឡា មានជំងឺគ្រុនឈាម »

បន្ទាប់ពីលោក បានឆ្លើយតបរួច គេសង្កេតឃើញមានបណ្ដាហ្វេនៗ ដែលជាអ្នកគាំទ្ររបស់ កញ្ញា នី ឡា បានធ្វើការជួនពរ សូមឲ្យឆាប់សេះស្បើយ គ្រប់ៗគា្ន៕

តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនារូបភាពទាំងគ្នាណា៖   

លោក សុវណ្ណ រិទ្ធី និង នី ឡា
លោក សុវណ្ណ រិទ្ធី និង នី ឡា
នី ឡា​ កំពុងសម្រាក់ព្យាបាល
នី ឡា​ កំពុងសម្រាក់ព្យាបាល
នី ឡា​ កំពុងសម្រាក់ព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា