ភ្នំពេញ៖ ទោះបីជាតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញាពៅ បញ្ញាពេជ្រ បានឃ្លាតឆ្ងាយពីសង្គមសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះ នៅតែមានអ្នកគាំទ្រជាច្រើននៅតែស្រលាញ់ និងគាំទ្រដល់នាង លើកទឹកចិត្តជូននាងជានិច្ច។

ក្រោយបានឈប់ពីការងារសិល្បៈ តារាស្រីរូបនេះបានខិតខំរកស៊ីតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាងបានធ្វើការ Live វីដេអូលក់ផលិតផលជាច្រើន ដែលមានមហាជនជាច្រើនជួយទិញនាងជាច្រើនផងដែរ។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញថាតារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺ សម្រាកនៅមន្ទីរពេទ្យ ដោយសារតែការងារជាច្រើនរបស់នាង តែអ្វីដែលគួរឲ្យសរសើរ និងភ្ញាក់ផ្អើលខ្លាំងនោះគឺ នាងនៅតែមានចិត្តចង់ទៅLive វីដេអូលក់ ដើម្បីរកប្រាក់ដូចដើម ទាំងដែលខ្លួនមិនទាន់ជាស្រួលបួលផង។

ទន្ទឹមនឹងនេះដែរ នាងក៏បានបន្ថែមថា៖«ខ្ញុំចេញពីពេទ្យវិញហើយ ប្រញ៉ាប់មកលក់ដូរព្រោះលុយពិបាករកណាស់ សុខភាពរឹងមាំលុះត្រាតែមានលុយដែរ !!!»។ ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើន សរសើរដល់រូបនាងគ្រប់គ្នា ដែលជាមនុស្សស្រីម្នាក់ដែលរឹងមាំ ខំតស៊ូគ្រប់យ៉ាង៕ 

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ ឈឺសម្រាកនៅមន្ទីរពេទ្យ
ពៅ បញ្ញាពេជ្រ មកLive វីដេអូលក់បន្ទាប់ពីឈឺ
ពៅ បញ្ញាពេជ្រ មកLive វីដេអូលក់បន្ទាប់ពីឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ