អង់គ្លេស៖ ក្លិបបាល់ទាត់ Sunderland បានសម្រេចផ្អាកការងាររបស់បុគ្គលិកថ្នាលយុវជនម្នាក់របស់ខ្លួនបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិកម្នាក់នោះ ត្រូវបានប៉ូលិសចាប់ខ្លួនដោយសង្ស័យថា រូបគាត់បានជួបទាក់ទងជាមួយកីឡាករយុវជនអាយុក្រោម ១៦ឆ្នាំក្នុងគោលបំណងប៉ុនប៉ងបំពានផ្លូវភេទ។ បុគ្គលិកដែលជាប់សង្ស័យនោះឈ្មោះ Peter Howey អាយុ ៦០ឆ្នាំ ត្រូវបានប៉ូលិសក្នុងតំបន់ចាប់ខ្លួនបន្ទាប់ពីមានការចោទប្រកាន់ដោយក្លិប Sunderland បន្ទាប់ពីមានការរាយការណ៍ពីយុវជនថ្នាលរបស់ក្លិបផ្ទាល់តែម្តង។

កីឡដ្ឋាន Stadium of Light របស់ក្លិប Sunderland

អ្នកនាំពាក្យរបស់ក្លិប Sunderland បានឱ្យដឹងថា៖ “យើងបានទទួលព័ត៌មាននេះ ហើយបានរាយការណ៍ទៅកាន់ប៉ូលិសតែម្តង ដោយឡែកក្លិបក៏សម្រេចចិត្តផ្អាកការងាររបស់បុគ្គលម្នាក់នោះផងដែរ”។ ដោយឡែកប៉ូលិសក្នុងតំបន់ក៏បានបញ្ចេញព័ត៌មានថា៖ “ក្រុមសមត្ថកិច្ចបានចាប់ខ្លួនបុរសវ័យ ៦០ឆ្នាំម្នាក់ បន្ទាប់ពីមានការសង្ស័យថាមានទំនាក់ទំនងជាមួយក្មេងប្រុសអាយុក្រោម ១៦ ឆ្នាំម្នាក់ក្នុងគោលបំណងប៉ុនប៉ងបំពានផ្លូវភេទ”។

ទោះបីជាបែបណាក៏ដោយ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសវ័យ ៦០ឆ្នាំនោះ ត្រូវបានប៉ូលិសដោះលែងឱ្យមានសេរីភាពវិញ ប៉ុន្តែត្រូវស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច៕ 

កីឡដ្ឋាន Stadium of Light របស់ក្លិប Sunderland
កីឡដ្ឋាន Stadium of Light របស់ក្លិប Sunderland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]