ចិន៖ នៅក្នុងយុគសម័យនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា «គំនិតច្នៃប្រឌិត» គឺជារឿងដ៏សំខាន់បំផុតក្នុងការបើកអាជីវកម្មដ៏ជោគជ័យ។ មនុស្សសម័យឥឡូវចូលចិត្តអ្វីប្លែកៗ និងថ្មីសម្រាប់ពួកគេ ទើបម្ចាស់អាជីវកម្មជាច្រើនតែងតែរិះរកអ្វីប្លែកៗដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ 

តួយ៉ាងដូចជា សណ្ឋាគារដ៏អស្ចារ្យមួយនេះអីចឹង ដែលមានបម្រើសេវាកម្ម «ងូតទឹកលាយជាមួយផ្លែឈើ និងបន្លែ» ដំបូងគេបង្អស់លើលោក ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកលេងអ៊ីនធើណេតជាច្រើនទៀតនៅលើសកលលោក។

ភ្ញៀវចូលត្រាំទឹកក្តៅពិសេសនេះ

យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា សណ្ឋាគារដ៏អស្ចារ្យនេះមានទីតាំងនៅក្នុងប្រទេសចិន និងគ្រោងបើកសម្ភោធកន្លែងងូតទឹកដ៏ពិសេសមួយ នាពេលខាងមុខនេះ។

កន្លែងងូតទឹកពិសេសនេះត្រូវបានគេស្គាល់ឈ្មោះថា «Human Hotpot» នឹងមានវត្តមានក្នុងសណ្ឋាគារ First World Hotel មានទីតាំងស្ថិតនៅទីក្រុងហាងចូវនាពេលខាងមុខនេះ។ កន្លែងងូតទឹកក្តៅពិសេសនេះត្រូវបានបែកចែកជា ៩ផ្នែកដែលមានផ្លែឈើ និងបន្លែចម្រុះ ៩មុខខុសៗគ្នា។ គ្រឿងផ្សំនីមួយៗត្រូវបានជ្រើសរើសជាពិសេសដើម្បីដំណាងគ្រឿងផ្សំស៊ុបឆ្នាំងភ្លើង ឬ Hotpot។   ក្នុងនោះមានដូចជា សាឡាត់, ក្រូចខ្វិច, ផ្លែប៉ោម, ចេក, ម្ទេស, ក្រូចឆ្មា, ប៉េងប៉ោះ, ផ្សិត និងសូម្បីពោតក៏មានដែរ។

បន្ថែមពីនេះទៀត ភ្ញៀវអាចពិសាអាហារដូចជាសាច់អាំង BBQ និងភេសជ្ជៈផ្សេងៗទៀត ក្នុងអំឡុងពេលងូតទឹកក្តៅពិសេសនេះក៏បានដែរ។ លើសពីនេះទៅទៀត ទឹកក្តៅពិសេសនេះត្រូវបានឱ្យដឹងថា វាជំនួយដល់សុខភាពទៀត ហើយវានឹងបើកសម្ពោធជាផ្លូវការនៅដើមខែកុម្ភៈនេះតទៅហើយ។   អ្វីដែលពិសេសលើសពីពិសេសទៀតនោះគឺថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ អតិថិជនណាដែលកើតក្នុងឆ្នាំកុរ នឹងអាចចូលកន្លែងងូតទឹកនេះបានដោយឥតគិតថ្លៃ។

យ៉ាងណាមិញចំពោះតម្លៃវិញ យើងពុំទាន់ដឹងច្បាស់នោះទេ តែប្រសិនបើអ្នកមានឱកាសទៅលេងស្រុកចិន អ្នកគួរតែចូលទៅសាកល្បងត្រាំទឹកក្តៅនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មីនៅក្នុងជីវិត៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ភ្ញៀវចូលត្រាំទឹកក្តៅពិសេសនេះ
ភ្ញៀវចូលត្រាំទឹកក្តៅពិសេសនេះ
ភ្ញៀវចូលត្រាំទឹកក្តៅពិសេសនេះ
ភ្ញៀវចូលត្រាំទឹកក្តៅពិសេសនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]