ភ្នំពេញ៖ បទចម្រៀង «អ្នកណាកែចិត្តបង» នៅតែមានអត្ថន័យជ្រាលជ្រៅ និងពីរោះរណ្តំក្នុងចិត្តអ្នកស្តាប់ ហើយថ្មីៗនេះស្រាប់តែតារាចម្រៀងលោក គីម ថាណា banធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងថែមទៀត បន្ទាប់ពីបញ្ចេញបទចម្រៀងឆ្លើយឆ្លងក្រោមចំណងជើងថា «គ្មានអ្នកណាកែចិត្តបង» ដែលជារសជាតិថ្មី។ បទចម្រៀងរបស់លោក គឺជា MV វគ្គ ២ ហើយសូម្បីសាច់រឿងក៏ទាក់ទាញចិត្តទស្សនិកមិនធម្មតាដែរ។

បទ «គ្មានអ្នកណាកែចិត្តបង» នេះ គឺបទចម្រៀងវគ្គ ២ ក្រោមការសហការរបស់ផលិតកម្ម Zone និងផលិតកម្ម BN ហើយត្រូវបាននិពន្ធអត្ថន័យឆ្លើយតបនឹងបទដើម តែមានខ្លឹមសារខុសពីបទ «គ្មានអ្នកណាកែចិត្តបង» របស់លោក ប៊ុត សីហា

លោក គីម ថាណា បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង បន្ទាប់ពីផេករបស់ផលិតកម្មដាក់បង្ហោះ និងមានអ្នកចូលទៅទស្សនាជាច្រើន។ MV របស់លោក ត្រូវបានគេកត់សម្គាល់ថាមានសាច់រឿងតភាគនឹងបទចម្រៀងស្រី ដោយបទចម្រៀងលោកត្រូវបានផលិតឡើងក្រោមការជ្រោមជ្រែងបន្ថែមពីក្រុមហ៑ុនអាដេ។

លោក សរ បូរ៉ា តំណាងផលិតផលអាដេបានថ្លែងបញ្ជាក់ថា ក្រុមហ៑ុនរបស់លោក បានជួយផលិតបទចម្រៀងនៅក្នុងផលិតកម្ម BN បានចំនួន ២ បទហើយ ដោយបទទី១ គឺបទ «អ្នកណាកែចិត្តបង» (បទស្រី) និងបទទី ២ គឺបទ «គ្មានអ្នកណាកែចិត្តបង» (បទប្រុស) ដែលច្រៀងដោយលោក គីម ថាណា។ 

លោកថាក្រុមហ៑ុនអាដេ ចង់រួមចំណែកផលិត MV លើកស្ទួយក្នុងវិស័យចម្រៀងខ្មែរទើបក្រុមហ៑ុនរបស់លោកសម្រេចចិត្តបោះទុន។ ម្យ៉ាងមកពីបទចម្រៀង «អ្នកណាកែចិត្តបង» ជាបទដែលមានមហាជនភាគច្រើនគាំទ្រ ទើបក្រុមហ៑ុនរបស់លោកសប្បាយចិត្តក្នុងការជ្រោមជ្រែងផលិតបន្តទៀត។ 

គួរឱ្យដឹងផងដែរថា MV មួយបទនេះចូលរួមសម្ដែងដោយលោក ប្រាក់ ផាកន កញ្ញា ទីទី និងកញ្ញា គីម សៀវឡាម

តួស្រីសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួស្រីសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួស្រីសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួស្រីសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
តួសម្តែងក្នុងបទ «គ្មានអ្នកណាកែចិត្តបង»
លោក គីម ថាណា
លោក គីម ថាណា
លោក គីម ថាណា

តោះកុំឱ្យខាតពេលយូរយើងមកទស្សនា MV បទចម្រៀង «គ្មានអ្នកណាកែចិត្តបង» ដែលជាសំនៀងរបស់លោក គីម ថាណា ទាំងអស់គ្នាដូចខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]