(ភ្នំពេញ)៖ ជាការកត់សម្គាល់ចាប់តាំងពីចេញដំបូងនៃបទចម្រៀងមានចំណងជើងថាកុំហៅខ្ញុំថាស្រីចាស់ ដែល ជាសំនៀងរបស់តារាស្រីកញ្ញា គង់ ចាន់រដ្ឋា គឺទទួលបានការគាំទ្រច្រើនងពីសំណាក់ទស្សនិកជន គ្រប់ស្រទាប់ វ័យ។ មិនតែប៉ុណ្ណោះអ្វីដែលកាន់តែធ្វើឲ្យតារាស្រីរូបនេះ ជោគជ័យថែមទៀតនោះគឺអំឡុងពេលដែលបទចម្រៀង កុំហៅខ្ញុំថាស្រីចាស់ ត្រូវបានចេញ Full MV នឹងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូបនិងហ្វេសប៊ុក នោះក៏កាន់តែមានសន្ទុះនៃការគាំទ្រខ្លាំងទៀតផង។

បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួនកញ្ញា គង់ ចាន់រដ្ឋា បាននិយាយថាបើគិតរហូតមកទល់ពេលនេះ Full MV បទចម្រៀងមានចំណងជើងថា កុំហៅខ្ញុំថាស្រីចាស់ ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម YouTubeនិងហ្វេសប៊ុកមានរយៈពេល១រយក្សមកហើយតែអ្វីដែលជាជោគជ័នោះគឺសង្កេតឃើញមានការចាប់អារម្មណ៍ច្រើន និងចំនួននៃអ្នកចូលទស្សនា គឺចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពោលគឺមិនចាញ់គ្នាប៉ុន្មានកាលដែលមិន ទាន់ចេញ Full MV ឡើយ។

តាមរយៈ Full MV បទ កុំហៅខ្ញុំថាស្រីចាស់ ពីសំណាក់កញ្ញា គង់ ចាន់រដ្ឋា នេះដែរគឺមិនត្រឹមតែមានទស្សនិកជន ជាច្រើននាំគ្នាលើកការសរសេរមិនចេះដាច់ពីមាត់ចំពោះស្នាដៃនិពន្ធទាំងសាច់រឿង និងទំនុកច្រៀងថ្មីដ៏ប៉ិន ប្រសព្វនោះទេគឺពិសេសជាងនោះក៏ពូកែរផងដែរក្នុងការរិះរកនូវអ្វីប្លែកធ្វើឲ្យទស្សនិកជនចង់បានស្តាប់ និងទស្សនាមិនចេះជិនណាយ។ខណៈបទនេះមានឈុតឆាកបែបកំប្លែងៗ លាយឡំជាមួយ នឹងសំឡេងត្រូវ នឹងប្រភេទចម្រៀងរបស់កញ្ញា គង់ ចាន់រដ្ឋា។

សូមបញ្ជាក់ថាការរក្សាបាននូវប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់តារាចម្រៀងរូបស្រស់ កញ្ញា គង់ ចាន់រដ្ឋា ក៏ព្រោះតែទស្សនិកជន កត់សម្គាល់ឃើញថា នាងមិនត្រូវតែវិវឌ្ឍន៍ខ្លួន ជ្រែកចូលទីផ្សារចម្រៀង មានរយៈពេល យូឆ្នាំនោះទេប៉ុន្តែតារាស្រីរូបនេះ ក៏បានប្រែក្លាយខ្លួន ជាតារាចម្រៀង Original Song ប្រជែងលើទីផ្សារសិល្បៈ នាពេលបច្ចុប្បន្នទៀតផង។ ម្យ៉ាងទៀត ជាបន្តបន្ទាប់ស្រីស្រស់រូបនេះ ក៏មិនទុកឱកាសឲ្យទីផ្សារចម្រៀងរបស់ខ្លួន ឈទ្រឹងមួយកន្លែងនោះដែរ ពោលគឺតែចេញបទចម្រៀងថ្មី និងប្លែកៗដើម្បីបំពេអារម្ម៍ទស្សនិកជន គ្រប់ស្រទាប់ វ័យ៕

គង់ ចាន់រដ្ឋា
គង់ ចាន់រដ្ឋា
គង់ ចាន់រដ្ឋា
គង់ ចាន់រដ្ឋា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]