អាមេរិក៖  Conor McGregor ត្រូវបានស្ថាប័ន UFC ផ្អាកមិនឱ្យប្រកួតរយៈពេល ៦ខែ និងពិន័យជាប្រាក់ ៥០,០០០ដុល្លារ ចំពោះឥរិយាបទមិនសមរម្យដែលចាត់ទុកថាជារូបភាពអាក្រក់ អំឡុងពេលការប្រកួត UFC229 កាលពីខែតុលាកន្លងទៅ។ មិនមែនតែ McGregor ប៉ុណ្ណោះទេដែលទទួលការពិន័យនេះ  ដៃគូប្រកួតរបស់គេគឺ Khabib Nurmagomedov ក៏ទទួលការពិន័យដូចគ្នា ហើយថែមទាំងធ្ងន់ធ្ងរជាង McGregor ទៅទៀត  ដោយត្រូវ UFC ពិន័យជាប្រាក់រហូតដល់ ៥០០,០០០ដុល្លារ និងផ្អាកមិនឱ្យប្រកួតរយៈពេល ៩ខែទៀតផង។

កីឡាករ Conor McGregor និងកីឡាករ Khabib Nurmagomedov

មូលហេតុនៃការពិន័យនេះកើតឡើងដោយសារតែកីឡាករ Khabib បានធ្វើការហក់វាយទៅលើគ្នីគ្នារបស់ McGregor ដែលនៅក្រៅទ្រុង ទំនងកើតឡើងពីការឌឺដងដាក់គ្នា ដែលក្រោយមក McGregor ក៏បានស្ទុះហក់ចេញពីទ្រុងទៅចូលរួមវាយតប់ការពារគ្នីគ្នារបស់ខ្លួនផងដែរ។ 

ទោះបីជាបែបណាក៏ដោយ ការផ្អាកមិនឱ្យប្រកួតសម្រាប់ Khabib អាចបន្ថយមកនៅត្រឹម ៦ខែវិញ បើសិនជារូបគេចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងការមាក់ងាយ (Anti-Bully Campaign) ដែលគ្រោងរៀបចំនៅរដ្ឋ Nevada នាពេលខាងមុខ។ បើសិនជាមានការបន្ធូរបន្ថយការពិន័យពិតមែននោះ គេរំពឹងថា Khabib នឹងអាចត្រលប់មកកាន់សង្វៀនវិញក្រោយការបួសរ៉ាម៉ាដនត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា គ្នីគ្នារបស់កីឡាករ Khabib ២នាក់គឺលោក Abubakar Nurmagomedov និងលោក Zubaira Tukhugov ត្រូវទទួលការពិន័យជាប្រាក់ម្នាក់ ២៥,០០០ដុល្លារ និងផ្អាកសកម្មភាពរយៈពេល ១ឆ្នាំ ពីសំណាក់គណៈកម្មការអត្តពលិកណេវ៉ាដា (NAC) ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កីឡាករ Khabib Nurmagomedov
កីឡាករ Khabib Nurmagomedov

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]