អង់គ្លេស៖  ក្តីសង្ឃឹមសម្រាប់ការប្រជែងពានរង្វាន់ Premier League សម្រាប់ក្រុម Manchester City ហាក់បីដូចជាឃ្លាតឆ្ងាយបន្តិច បន្ទាប់ពីចាញ់ក្រុមសារិកាព្រៃ Newcastle កាលពីយប់មិញនេះនៅទឹកដី St. Jame Park។

ក្រុមការពារតំណែងជើងឯក Man City អាចនឹងបន្ថយគម្លាតនៅសល់  ១ពិន្ទុប៉ុណ្ណោះពីក្រុម Liverpool បើសិនជាអាចយកឈ្នះ Newcastle កាលពីយប់មិញ ប៉ុន្តែ Man City ត្រូវខកខានឱកាសនេះ ហើយអាចបើកឱកាសឱ្យ Liverpool  នាំមុខ ៧ពិន្ទុសាជាថ្មី ខណៈដែលហង្សក្រហមត្រៀមប៉ះ Leicester City នៅថ្ងៃពុធនេះ។

ក្រុម Newcastle United

Manchester City បាត់បង់ ៣ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីបាននាំមុខក្រុមម្ចាស់ផ្ទះមុន ១គ្រាប់ ត្រឹម ២៤វិនាទីដំបូងប៉ុណ្ណោះដោយកីឡាករ Aguero ខណៈដែលមានគ្រាប់បាល់ចម្រូងចម្រាស់របស់ Sergio Aguero មួយគ្រាប់ទៀត ដែលអាជ្ញាកណ្តាលលោក Paul Tierney សម្រេចមិនចាត់ទុកថាជាគ្រាប់បាល់បានសម្រេច ដោយលើកហេតុផលថា Kevin De Bruyne បានទាត់បាល់ហ្វ្រីឃីកមុនពេលលោកឱ្យសញ្ញា។

ដោយឡែកក្រុមសារិកាព្រៃ Newcastle United បានវាយបកទៅកាន់ក្រុមភ្ញៀវវិញនៅនាទី ៦៦ ដោយកីឡាករ Rondon ដែលជាការតែតបញ្ជូនយ៉ាងល្អដោយកីឡាករ Hayden និងមួយគ្រាប់ទៀតជាការទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយកីឡាករ Ritchie នៅនាទី ៨០៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ការប្រកួតរវាងក្រុម Newcatle United​ ជាមួយ Man. City
ការប្រកួតរវាងក្រុម Newcatle United​ ជាមួយ Man. City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]