ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ទៅលើតារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និង តារាចម្រៀងសម្លេងផ្អែម កញ្ញា មាស សុខសោភា របស់ ផលិតកម្មថោន ប្រហាក់ប្រហែលគ្នាក៏ពិតមែន តែអ្នកទាំងនៅតែមានទំនាក់ទំនងល្អ ជាមួយគ្នាដដែល។

យ៉ាងណាវិញ កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងស្រីសម្លេងផ្អែម កញ្ញា មាស សុខសោភា ព្រមទាំងគេសង្កេតឃើញមានការជូនពរ ពីសំណាក់ប្រិយមិត្តយ៉ាងច្រើន នៅលើបណ្ដាសង្គមហ្វេសបុក ទៅកាន់នាង ។

ជាក់ស្ដែង ក្នុងនោះក៏មានតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ឱក សុគន្ធកញ្ញា ក៏បានផ្ញើសារជូនពរ ទៅកាន់ កញ្ញា មាស សុខសោភា យ៉ាងនេះថា៖ «ចង់និយាយថារីករាយថ្ងៃកំណើត My Idol រាជនីសម្លេងផ្អែម ជូនពរឲ្យមានសម្រស់ស្រស់ស្អាតនៅតែ Cute ជានិច្ច សុខភាពល្អ ប្រាថ្នាអ្វីសូមឲ្យសម្រេច ហើយមានលុយចូលច្រើនៗ»។
នេះបញ្ជាក់ឲ្យឃើញថា ទោះបីជាអ្នកទាំងពីរ រស់នៅក្នុងទ្រនំខុសគ្នាក៏ពិតមែន តែកញ្ញា មាស សុខសោភា និង កញ្ញា ឱក សុគន្ធកញ្ញា មានការរាប់អានគ្នាយ៉ាងជិតស្និទ្ធបំផុត ៕

ដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងគ្នាណា៖ 

កញ្ញា ឱក សុគន្ធកញ្ា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាស​ សុខសោភា
សាររបស់ កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា