ថៃ៖  បុរសម្នាក់មកពីទីក្រុងបាងកកបានរៀបចំពិធីជប់លៀងមួយ បន្ទាប់ពីរកឃើញឆ្កែរបស់គាត់ដែលបានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃ។ ពេលនេះគាត់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ឆ្កែរបស់លោក Boonsong ដែលបានបាត់ខ្លួន

លោក Boonsong Meethao ដែលជាម្ចាស់ការាសឡានមួយកន្លែងនៅក្នុងទីក្រុងបាងកក បានប្រាប់សារព័ត៌មានបរទេសមួយឱ្យដឹងថា លោកបានបាត់សត្វឆ្កែសំណព្វរបស់លោកកាលពីពេលថ្មីៗនេះ។

លោកខំព្យាយាមតាមរកឆ្កែរបស់លោកដែរ តែរកមិនឃើញទល់តែសោះ។ លោកបាននិយាយទៀតថា  បើវាបាត់ខ្លួនលើសពី ៥ថ្ងៃ  វាប្រាកដជាអត់អាហារ ស្រេកទឹក និងអាចងាប់ក៏ថាបានដែរ។ ដូច្នេះលោកក៏ទៅបន់ស្រន់សុំឱ្យទេវតាជួយ ដោយលោកបាននិយាយថា បើឆ្កែលោកត្រលប់មកវិញក្នុងរយៈពេល ៥ថ្ងៃ  លោកនឹងរៀបចំពិធីជប់លៀងមួយដោយអញ្ជើញអ្នកជិតខាងមកពិសាអាហារប៊ូហ្វេជុំគ្នា។ បន្ទាប់មកនៅថ្ងៃទី ៥ ឆ្កែរបស់លោកក៏បានត្រលប់មកផ្ទះវិញមែន ហើយលោកក៏បានគោរពតាមពាក្យសន្យាលាបំណន់ ដោយអញ្ជើញអ្នកជិតខាងមកពិសាអាហារប៊ូហ្វេជុំគ្នា ដើម្បីអបអរការវិលត្រលប់នៃឆ្កែសំណព្វរបស់លោក។

ក្រោយមករឿងនេះបានល្បីនៅលើបណ្តាញសង្គមថៃ ហើយមនុស្សម្នាជាច្រើនកុះករបានចែករំលែករឿងនេះ និងអ្នកខ្លះបាននិយាយថា រឿងនេះពិតជាអស្ចារ្យមែន ហើយអ្នកខ្លះទៀតក៏បាននិយាយថាទេវតាពិតជាសាកសិទ្ធមែន បើអ្នកមិនជឿសូមកុំប្រមាថ៕  

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

លោក Boonsong និងឆ្កែសំណព្វរបស់លោក
រូបភាពក្នុងពីធីជប់លៀង
រូបភាពក្នុងពីធីជប់លៀង
ឆ្កែរបស់លោក Boonsong ដែលបានបាត់ខ្លួន
ឆ្កែរបស់លោក Boonsong ដែលបានបាត់ខ្លួន
រូបភាពក្នុងពីធីជប់លៀង
លោក Boonsong និងឆ្កែសំណព្វរបស់លោក
លោក Boonsong និងឆ្កែសំណព្វរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]