ឆ្កែមួយក្បាលត្រូវបានរងទារុណកម្ម ដ៏ព្រៃផ្សៃពីជនមុនស្គាល់មុខ ហើយត្រូវបានរក្សារទុកនៅជាមួយតុលាការ។

មន្ដ្រីតុលាការនៅរដ្ឋ កាលីហ្វក់ញ៉ែបានបាននាំប្រគល់ឆ្កែមួយក្បាលនេះទៅឲ្យ គូស្នេហ៍មួយគូដែលមានឈ្មោះថា Zachary Hinton និង Sarah Anderson អ្នកទាំងពីរមានអាយុ២០ឆ្នាំ ដូចគ្នា បាននាំឆ្កែនោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ជើងចេញ។ ឆ្កែមួយនេះមានអាយុទើបតែ១ឆ្នាំប៉ុណ្ណោះ ត្រូវបានជនមិនស្គាល់មុខ វាយបំបាក់ជើងខាងមុខទាំងពីរ ហើយក្រញាុំជើង និងពោះត្រូវរលាត់ខ្ទិចខ្ទីដោយសារតែ ជើងខាងមុខរបស់វាមិនអាចប្រើបាន ហើយគ្រូពេទ្យសត្វជឿថា ឆ្កែមួយក្បាលនេះគឺមានរបួសប្រហែលមួយខែហើយ។ គ្រូពេទ្យបានសំរេចចិត្តកាត់ជើងខាងមុខ ទាំងពីររបស់គេចេញដើម្បី កុំឲ្យមានការឈឺចាប់ និងបានដាក់នូវរទះរុញ ជំនួយដោយជើងទាំងពីរបស់គេ។  ការសំរេចចិត្តនេះពិតជាត្រឹមត្រូវណាស់។

មុនពេលវះកាត់ឆ្កែមួយក្បាលនេះមានទឹកមុខ ស្រងូតស្រងាត់ តែក្រោយពីធ្វើការវះកាត់រួច គ្រូពេទ្យបានសង្កេតឃើញថាគេមានទឹកមុខ សប្បាយរីករាយ ព្រោះជើងរបស់គេលែងមានការឈឺចាប់ទៀតហើយ និងជាងនេះទៅទៀតគេអាចរត់លេង តាមដែលគេចង់បានថែមទៀត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការសំរេចចិត្តរបស់លោកវេជ្ជបណ្ឌិត?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]