ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងដ៏ល្បីឈ្មោះអ្នកនាងចន ច័ន្ទលក្ខិណា មានកូនស្រីម្នាក់ ជាមួយលោក យុត្ថារ៉ា ឆានី ដែលមានការមើលថែ និងផ្តល់ភាពកក់ក្តៅជូននាងយ៉ាងដិតដល់។

បច្ចុប្បន្នកូនស្រីរបស់អ្នកទាំង២មានវ័យ១២ឆ្នាំ កាន់តែធំឡើង រូបសម្រស់កាន់តែស្អាត រីឯមុខមាត់ក៏ស្រស់សោភាកាន់ទៅរកម្តាយ មិនត្រឹមតែប៉ុណ្ណោះ កូនស្រីរបស់នាងក៏មានដុងសិល្បៈសម្តែង មិនខុសពីម្តាយ និងឪពុករបស់ខ្លួនប៉ុន្មាននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខកូនស្រីរបស់នាង បានស្លៀកពាក់បែបបុរាណ ឡើងសម្តែងនៅលើឆាកនៅឯសាលារៀន ដែលមានមនុស្សជាច្រើនបានចូលរួមទស្សនា ជាមួយនឹងពាក្យពេចន៍សរសើរគ្រប់គ្នា។

ដោយក្នុងនោះការសម្តែងរបស់នាង មិនថាកាយវិការ ឬក៏ទឹកមុខពិតជាសាកសមខ្លាំង មិនចាញ់តារាអាជីពប៉ុន្មាននោះទេ លើសពីនេះទៅទៀតតារាសម្តែងអ្នកនាង ចនច័ន្ទលក្ខិណា ដែលត្រូវជាម្តាយ ក៏សរសើរកូនរបស់ខ្លួនមិនដាច់ពីមាត់ ព្រោះនាងមានវ័យទើបតែ១២ឆ្នាំ តែមានដុងសិល្បៈយ៉ាងល្អបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចន ច័ន្ទលក្ខិណា និងកូនស្រី
កូនស្រីចន ច័ន្ទលក្ខិណា ចេញសម្តែង
កូនស្រីចន ច័ន្ទលក្ខិណា ចេញសម្តែង
កូនស្រីចន ច័ន្ទលក្ខិណា ចេញសម្តែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា