ភ្នំពេញ៖ លោក Ma Dong-seok ដែលយើងតែងតែហៅគាត់ថា ពូម៉ាប់ នៅក្នុងរឿង «រថភ្លើងទៅប៊ូសាន»«Train To Busan» បានត្រឡប់មកវិញហើយនៅដើមឆ្នាំ 2019 នេះនៅក្នុងរឿង «Unstoppable» ដែលគាត់បានដើរតួជាប្តីម្នាក់ ដែលត្រូវដើរស្វែងរកប្រពន្ធរបស់ខ្លួន ដែលត្រូវបានគេចាប់យកទៅ។

មិនត្រឹមតែរឿង «រថភ្លើងទៅប៊ូសាន» នោះទេ ប៉ុន្តែនៅក្នុងឆ្នាំ 2018 គាត់ក៏បានសម្តែងនៅក្នុងរឿង «Along With The Gods 2» ដែលគាត់សម្តែងជាទេវតាការពារផ្ទះសម្បែង។ 

ចំណែកឯឆ្នាំ 2019 នេះវិញរឿង «Unstoppable» យើងនឹងបានឃើញការសម្តែងមួយផ្នែកទៀតរបស់ ពូម៉ាប់ ផងដែរ ព្រោះរឿងនេះពោរពេញទៅដោយឈុតឆាកវាយប្រហារដែលនឹងធ្វើឲ្យអ្នកទស្សនារន្ធត់ទៅតាមសាច់រឿងដូចគ្នា មិនត្រឹមតែប៉ុណ្ណោះក៏មានលាយឡំនឹងភាពកំប្លែង និងរ៉ូមែនទិករវាង ពូម៉ាប់ ដែលជាប្តីទៅកាន់ប្រពន្ធដែលសម្តែងដោយកញ្ញា Song Ji Hyo ផងដែរ។

រឿង «Unstoppable» នឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី ៣១ មករា នេះហើយ៕

រឿង «Unstoppable»
រឿង «Unstoppable»
រឿង «Unstoppable»
រឿង «Unstoppable»
រឿង «Unstoppable»

ចុចទីនេះដើម្បីទស្សនា trailer៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]