Panasonic គឺជាម៉ាកមួយដ៏ល្បីនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាយូរឆ្នាំមកហើយ។ ក្រុមហ៊ុន Panasonic ផ្គត់ផ្គង់នូវគ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានជាច្រើនប្រភេទ មានតាំងពីម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍ផ្ទះបាយ រហូតដល់ឧបករណ៍រក្សាសម្រស់។

ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន Panasonic ក៏បានរៀបចំកាដូអាំងប៉ាវពិសេស ដែលមានរង្វាន់ជាច្រើន ជូនដល់អតិថិជនរបស់ខ្លួនដែលបានជាវនូវឧបករណ៍ប្រើប្រាស់ផ្សេងៗ ពីហាងដែលមានផ្តល់បណ្ណធានា ដូចជា គ្រប់សាខាក្រុមហ៊ុន​ ស៊ុនស៊ីមិចកូ (Sunsimexco) ក្រុមហ៊ុនខេហ្វរ (Kfour) ក្រុមហ៊ុន G-Gear ផ្សារទំនើប អ៊ីអន ខេមបូឌា (AEON Cambodia) និង ក្រុមហ៊ុន Nojima ។ ការផ្តល់ជូននូវអាំងប៉ាវហេងហេង​នេះ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈឬរហូតដល់អាំងប៉ាវអស់ពីស្តុក។

អាំងប៉ាវពិសេសពី Panasonic
អាំងប៉ាវពិសេសពី Panasonic

រាល់ព័ត៌មានលំអិត លោកអ្នកអាចធ្វើការទំនាក់ទំនងមក កាន់ Facbook Page “Panasonic Cambodia” ដើម្បីទទួលបាននូវព័ត៌មានថ្មនៃការផ្តល់ជូនពិសេសជាច្រើនទៀតនៅតាមបណ្តាហាងដៃគូពាណិជ្ជកម្មខាងលើ។

គូសបញ្ជាក់ផងដែរថា Panasonic បានបង្កើតឡើងតាំងពីឆ្នាំ 1918 មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល ១០០ឆ្នាំមកហើយ រាល់ឧបករណ៍អេឡិចត្រូនិចត្រូវបានផលិតឡើងដោយបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ហើយដែលតែងតែបំពាក់នូវបច្ចេកវិទ្យាថ្មីៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញតម្រូវការអតិថិជន ផ្តល់នូវសុខមាលភាពក្នុងការរស់នៅ និងគិតគូរពីបរិស្ថាន។

រាល់ការជាវផលិតផល Panasonic ទាំងអស់ ក្រុមហ៊ុនផ្តល់ជូននូវបណ្ណធានា ដើម្បីផ្តល់នូវទំនុកចិត្តលើគុណភាព និងសេវាកម្ម។ សូមកុំភ្លេចសួររកបណ្ណធានា រាល់ពេលជាវនូវផលិតផល Panasonic៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]