អង់គ្លេស៖ អ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United លោក Ole Gunnar Solskjaer បាននិយាយថា ក្លិបបិសាចក្រហមមិនមែនជាក្លិបដែលមើលរំលងការលើកពានរង្វាន់ ហើយគ្រាន់តែចង់បានចំណាត់ថ្នាក់ Top 4 នោះទេ។ 

Ole បញ្ជាក់ថា Man UTD នឹងព្យាយាមធ្វើឱ្យបានល្អបំផុតសម្រាប់ការប្រកួតដែលមកដល់ រហូតដល់ចប់រដូវកាលនេះ ជាជាងការផ្តោតទៅលើគោលដៅ Top 4 នៅក្របខណ្ឌ Premier League។

លោក Ole Gunnar Solskjaer

ដោយឡែក លោក Mauricio Pochettino  បានបញ្ជាក់ថា ការឈ្នះពានរង្វាន់គ្រាន់តែជា “ការកសាងកេរ្ត៍ឈ្មោះផ្ទាល់ខ្លួន” តែប៉ុណ្ណោះ  ហើយលោកបានសង្កត់ធ្ងន់ថាបច្ចុប្បន្ននេះក្លិបផ្តោតទៅលើការរក្សាខ្លួនយ៉ាងណា ដើម្បីអាចចូលរួមក្នុង Champions League រដូវកាលក្រោយ។  ប៉ុន្តែសម្រាប់លោក Ole ដែលធ្លាប់ឈ្នះពានរង្វាន់សរុប ១១ពាន កាលនៅជាកីឡាកររបស់ Man UTD បានគិតផ្ទុយពីនេះ ដោយលោកយល់ថាការលើកពាន Champions League និង FA Cup រដូវកាលនេះ ជារឿងសំខាន់បំផុតសម្រាប់ Manchester United។

ក្លិប Manchester United បានប្រកួតឈ្នះជាប់ៗគ្នា ៨ប្រកួត ដោយនឹងត្រូវជួបជាមួយ Burnley នៅសប្តាហ៍នេះ ហើយត្រៀមជួបក្រុមខ្លាំងរបស់បារាំង Paris Saint Germain នៅ Champions League ផងដែរ៕

លោក Ole Gunnar Solskjaer និងលោក Mauricio Pochettino
លោក Ole Gunnar Solskjaer និងកូនក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]