ភ្នំពេញ៖ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ឃើញថា តារាចម្រៀងរ៉េបនិងជាអ្នកនិពន្ធវ័យក្មេងរបស់ផលិតកម្មសាន់ដេ លោក Bmo Trapz ជាមួយនឹងកម្លោះសង្ហា Taeyong សមាជិកក្រុមចម្រៀងកូរ៉េថ្មីល្បីឈ្មោះ NCT ពួកគេទាំង២មានមុខមាត់ស្រដៀងខ្លាំង សឹងមិនគួរឲ្យជឿ។

ជាការពិតណាស់ យោងតាមរូបថតខាងក្រោមនេះ ដែលអ្នកគាំទ្របានដាក់រូបរបស់អ្នកទាំង២ នៅទន្ទឹមនឹងគ្នា គឺកាន់តែបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា តារាប្រុស Bmo និង Taeyong ពួកគេទាំង២ពិតជាមានមុខដូចគ្នាពិតមែន មិនថាតែទម្រង់មុខ ភ្នែក ច្រមុះ ឬក៏មាត់នោះទេ អាចនិយាយបានថា ដូចខ្លាំងសឹងតែអាចនឹងច្រឡំថាជាមនុស្សតែមួយថែមទៀតផង។ 

មិនតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើន បានលាន់មាត់សរសើរថា អ្នកទាំងពីរមិនត្រឹមតែសង្ហាដូចគ្នានោះទេ ហើយថែមទាំងមានមុខមាត់ដូចគ្នាថែមទៀតផង អ្នកណាមិនដឹងអាចច្រឡំស្មានថាជាបងប្អូនភ្លោះនឹងគ្នាក៏ថាបានដែរ៕   

រូបខាងឆ្វេងគឺ Taeyong និងខាងស្តាំគឺ Bmo
រូបខាងឆ្វេងគឺ Taeyong និងខាងស្តាំគឺ Bmo
រូបខាងឆ្វេងគឺ Taeyong និងខាងស្តាំគឺ Bmo
រូបខាងឆ្វេងគឺ Taeyong និងខាងស្តាំគឺ Bmo
Bmo Trapz
Taeyong
Bmo Trapz
Taeyong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]