ភ្នំពេញ៖ បន្ទាប់ពីបង្ហើបពីចំណងស្នេហារួចមក ឃើញថាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញាឱក សុគន្ធកញ្ញា កាន់តែហ៊ាន បង្ហាញភាពផ្អែមល្ហែម ដើរលេងនៅក្រៅប្រទេសជាសាធារណៈ ជាមួយនឹងគូស្នេហ៍យ៉ាងមានក្តីសុខ។

ទន្ទឹមនឹងនេះ ក៏ស្រាប់តែលេចធ្លាយដំណឹងយ៉ាងច្បាស់ការ នូវថ្ងៃដែលបណ្តាអ្នកគាំទ្រជាច្រើនចង់ដឹង និងជ្រាបច្បាស់ អស់ពីជាច្រើនឆ្នាំមកនេះ បន្ទាប់ពីគូអនាគតស្វាមីភរិយា មួយគូនេះបានចាប់ដៃ សាងសុភមង្គលចូលរោងភ្ជាប់ពាក្យជាមួយគ្នា។

នៅក្នុងនោះដែរ ដំណឹងដ៏ល្អថ្ងៃចូលរោងរៀបការរបស់នាង គឺនឹងប្រព្រឹត្តឡើងនៅ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ ខណៈពេលដែរ ពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើននៅក្នុងប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងថ្ងៃដ៏ពិសេសមួយនេះ នាងក៏នឹងត្រៀមហៅអ្នកសិល្បៈជាច្រើននាក់ ដើម្បីធ្វើការចូលរួមអបអរនាងផងដែរ។ តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានភាពរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ដែលបានជ្រាបច្បាស់ពីថ្ងៃរៀបការរបស់នាង ខណៈពេលដែលពេលនេះនាងមានវ័យកាន់តែច្រើនមកហើយ៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងគូអនាគត
ឱក សុគន្ធកញ្ញា និងគូអនាគត
ឱក សុគន្ធកញ្ញា និងគូអនាគត
ឱក សុគន្ធកញ្ញា និងគូអនាគត
ឱក សុគន្ធកញ្ញា និងគូអនាគត
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងគូអនាគត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា