បារាំង៖ ក្លិបបាល់ទាត់ Marseille ត្រូវបានសហព័ន្ធតម្រូវឱ្យប្រកួតដោយគ្មានទស្សនិកជនចូលទស្សនា សម្រាប់ការប្រកួតក្នុងដីនៅប្រកួតក្រោយ ខណៈដែលអង្គភាពគ្រប់គ្រងបាល់ទាត់របស់បារាំង កំពុងបើកការស៊ើបអង្កេតលើហេតុការណ៍ដែលបានកើតឡើង បន្ទាប់ពី Marseille ទទួលបរាជ័យក្នុងជំនួបជាមួយក្រុម Lille កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គួរបញ្ជាក់ថា អំឡុងការប្រកួតទល់នឹង Lille មានហេតុការណ៍មួយបានកើតឡើងដោយសារមានអ្នកគាំទ្រគប់កាំជ្រួចចូលទៅកាន់ទីលាន ហើយបានផ្ទុះកៀកនឹងកីឡាករ២នាក់ដែលកំពុងប្រកួត ហើយនាំឱ្យមានការពន្យារការប្រកួតរហូតដល់ជាង ៣០នាទី។ ដោយឡែកសេចក្តីប្រកាសមួយរបស់ Ligue de Football Professionnel (LFP) បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយយោងទៅលើហេតុផល និងរក្សាសុវត្ថិភាពកីឡាករ។

កីឡាកររបស់ Marseille អំឡុងការប្រកួត

ក្នុងករណីនេះកីឡាករ Kevin Strootman និង Jordan Amavi របស់ Marseille បានគេចផុតពីគ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលបាននាំពួកគេទាំងពីរចាកចេញពីទីលានផងដែរ។ ការប្រកួតរវាង Marseille និង Lille បានបញ្ចប់ទៅក្នុងលទ្ធផល ២-១ ហើយលោកអាជ្ញាកណ្តាលបានចាយកាតលឿងរហូតដល់ ៩កាត និងកាតក្រហមមួយផងដែរ។ ដោយឡែកសម្រាប់ការប្រកួតក្នុងដីលើកក្រោយដែលត្រូវបិទទ្វារកីឡដ្ឋាន Marseille នឹងត្រូវជួបស្វាគមន៍ក្រុម Bordeaux នៅថ្ងៃទី ៥ ខែកុម្ភៈ៕

កីឡាកររបស់ Marseille អំឡុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]