ខេត្តបាត់ដំបង៖ ក្រុម ស៊ាន ពិសិដ្ឋ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌលខេត្តបាត់ដំបងក្រោយពីយកឈ្នះលើក្រុម Tiger Night ក្នុងលទ្ធផល ៣ ទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ នេះនៅពហុកីឡដ្ឋានស្តាតចាស់វាលបែកចាន ទីរួមខេត្តបាត់ដំបង។ ចំណែកក្រុម PCO FC ម្ចាស់ជើងឯកឆ្នាំចាស់បានត្រឹមតែលេខ ៤ ក្រោយពីចាញ់ក្រុម Fox Zone FC ជាលទ្ធផល ១ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។
សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តបាត់ដំបងគឺក្រុម ស៊ាន ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារ ក្រុម Tiger Night ជើងឯករងបានទទួលប្រាក់រង្វាន់ ១០០០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុម Fox Zone FC “A” ប្រាក់រង្វាន់ ៥០០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុម PCO FC ប្រាក់រង្វាន់ ២០០ ដុល្លារ។

ដោយឡែកសម្រាប់ខេត្តបាត់ដំបង ដែលជាមណ្ឌលទី ៤ នេះគណៈកម្មាធិការរៀបចំការប្រកួតយកតែ ៩ ក្រុមរួមមានក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លាចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជនទួលតាឯក “B” និងក្រុម ស៊ាន ពិសិដ្ឋ ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។ 

សម្រាប់ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀតគឺក្រុងប៉ោយប៉ែត នៅថ្ងៃទី ២-៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបរិវេណផ្សាររាត្រីជិតកាស៊ីណូផ្កាយ ៥ គណៈកម្មាធិការរៀបចំការប្រកួតយកតែ ៦ ក្រុម។
បន្ទាប់ពីការប្រកួតជ្រើសរើសជើងឯក Tiger street Football Festival 2019 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានបញ្ចាប់មក យើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែទំនើប និងមានក្លិបទឹកកកថៃហ្គ័រគ្រីស្តាល់ ភ្លើងពណ៌ចម្រុះ និងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជារួម មានដូចជាលោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សួស វីហ្សា លោក ហ្សូណូ លោក វង្ស តារារតនា Khmeng Khmer និងឌីជេ Maily។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ ប្រទេសនៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាព។ 
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕ 

Tiger Street Football Festival 2019
ជ័យលាភីលេខ ១
ជ័យលាភីលេខ ២
ជ័យលាភីលេខ ៣
Tiger Street Football Festival 2019
Tiger Street Football Festival 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]