ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងដ៏ល្បីឈ្មោះនាយកុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ ពេលនេះកំពុងតែសម្រាកព្យាបាលនៅផ្ទះ ដែលមានអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលទៅសុខទុក្ខជាច្រើន។

តែអ្វីដែលគួរឲ្យសរសើរខ្លាំងនោះគឺ ខណៈពេលដែលលោកកំពុងតែសម្រាក ថែសុខភាពនៅផ្ទះនោះ ក៏លោកបានប្រាប់ទៅកាន់លោកអ៊ឹម ជីវ៉ា ដែលបានទៅសួរសុខទុក្ខកាលពីពេលថ្មីៗនេះ យ៉ាងដូច្នោះថា លោកពិតជាមានចិត្ត ចង់ទៅចូលរួមពិធីបុណ្យសព តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ ក្រោយពីទទួលដំណឹងដ៏សោកសៅមួយនេះ។

ដោយក្នុងនោះលោកអ៊ឹម ជីវ៉ា បានរៀបរាប់បន្ថែមថា៖« នាយកុយបាននិយាយដោយមានការសោកស្តាយក្តុកក្តួលថា នាយកុយ ចង់ចូលរួមបុណ្យសពស្រីពៅ ណាស់ តែដោយសារតែលោកជួបគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច អង្គុយមិនបានយូរទេ តែទោះជាយ៉ាងណាលោក និងសន្យាថា ពេលបុណ្យ៧ថ្ងៃនាយកុយនឹងទៅចូលរួមឲ្យបានទោះនៅឈឺម្តេចក្តីគឺនាយនិងទៅចូលរួមដោយមិនចោលឡើយ »។

ក៏ប៉ុន្តែដោយសារតែស្ថានភាពពេលនេះ លោកមិនអាចធ្វើដំណើរទៅណាបាន ដែលអាចបានត្រឹមតែការជួយរំលែកទុក្ខពីចម្ងាយតែប៉ុណ្ណោះ។ ទង្វើមួយនេះ របស់តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនជាច្រើន បានសរសើរដល់ទឹកចិត្តដ៏ល្អរបស់លោក ដែលតែងតែមិនភ្លេច រាល់អ្នកសិល្បៈ ដែលកំពុងជួបបញ្ហា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយកុយ
នាយកុយ
នាយកុយ កំពុងសម្រាកឈឺ
នាយកុយ កំពុងសម្រាកឈឺ
នាយកុយ កំពុងសម្រាកឈឺ
នាយកុយ កំពុងសម្រាកឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ