ថៃ៖  លោកយាយ Junto Gaewpuong អាយុ៦២ឆ្នាំ  កាលពីថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៩  បានទិញនំក្រឡានហូបនៅស្ថានីយរថភ្លើង Surin Railway Station។ រឿងគួរឲ្យហួសចិត្តមួយបានកើតឡើងលើលោកយាយថៃម្នាក់នេះ ពេលបានប្រទះឃើញសត្វថ្លែនមួយក្បាលងាប់ជាប់ខ្លួនស្អិតជាមួយបាយដំណើបក្នុងក្រឡានដែលគាត់ទើបហែកហូប។

សត្វថ្លែនងាប់ក្នុងក្រឡាន

យោងតាមប្រសាសន៍របស់លោកយាយ Junto ផ្ទាល់បាននិយាយថា “ខ្ញុំបានទិញនំក្រឡាននេះប្រហែលជាម៉ោង៤ល្ងាច ស្របពេលដែលខ្ញុំកំពុងឈរចាំរថភ្លើងចេញពីទីក្រុង Surin វិញ ព្រោះខ្ញុំត្រូវជិះវាទៅខេត្ត Nonthaburi ដើម្បីទៅសួរសុខទុក្ខបងប្អូនជីដូនមួយនៅទីនោះ”។ 

លោកយាយ Junto បន្តថា “ខ្ញុំទិញនំក្រឡាននេះ៥ដើម តម្លៃ ២០បាត។  អ្នកលក់បានហុចឲ្យខ្ញុំមួយនំទៀតបន្ថែមដោយឥតគិតថ្លៃ”។

បន្ទាប់ពីទិញនំក្រឡានរួច លោកយាយ Junto ក៏បានបើកវាហូប។ គាត់បានហែកនំក្រឡានមួយដើមហូបក្នុងចំណោមនំក្រឡានទាំង៦ដើមនោះ។ ពេលដែលគាត់ហែកសំបកក្រឡានចេញ លោកយាយចាប់ផ្តើមមានអារម្មណ៍ភ្ញាក់ផ្អើលនិងរអើមចង់ក្អួត ពេលឃើញសត្វថ្លែនមួយក្បាលបានងាប់ជាប់ស្អិតខ្លួនជាមួយបាយដំណើប។

ក្រោយពីឃើញបែបនេះគាត់បានរាយការណ៍ករណីហួសចិត្តនេះប្រាប់ដល់សារព័ត៌មានក្នុងស្រុកថៃតែម្តង។

គាត់ក៏បានណែនាំដល់អាជីវករទាំងអស់ ឲ្យពួកគេចាប់ផ្តើមយកចិត្តទុកដាក់លើនំចំណីដែលពួកគេលក់ទៅឲ្យអតិថិជន ហើយអ្វីដែលសំខាន់បំផុតនោះគឺអនាម័យតែម្តង។  សារចុងក្រោយរបស់លោកយាយ Junto  គឺ “ខ្ញុំនឹងមិនទិញនំចំណីអីចឹងទៀតទេ”៕

លោកយាយ Junto និង អ្នកសារព័ត៌មាន
សត្វថ្លែនងាប់ក្នុងក្រឡាន
សត្វថ្លែនងាប់ក្នុងក្រឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]