ភ្នំពេញ៖ នាពេលនេះរូបរាងកាយរបស់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ ត្រូវបានសាបសូន្យទៅជារៀងរហូតហើយ ដែលនៅឡើយតែឈ្មោះក៏ដូចជាស្នាដៃ ក្តីស្រលាញ់ចំពោះអ្នកគាំទ្រទៅកាន់នាង ដែលមិនអាចបំភ្លេចបានប៉ុណ្ណោះ នៅក្នុងលោកនេះ។

រីឯរូបភាព ដែលពោរពេញដោយស្នាមញញឹម ក៏បានស្ថិតនៅក្នុងចិត្តអ្នកគាំទ្រគ្រប់គ្នា ដោយកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវរូបភាព២សន្លឹកដ៏កម្របានឃើញ កាលពីនាងនៅក្មេង យ៉ាងគួរឲ្យស្រលាញ់។

រូបភាពទាំង២នេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាក្តុកក្តួលក្នុងចិត្ត ព្រោះបានត្រឹមតែឃើញរូបថតរបស់នាង ខណៈពេលដែលម្ចាស់រូបលែងនៅក្នុងលោកនេះទៀតនោះ។ 

មិនត្រឹមតែប៉ុណ្ណោះ រូបភាពនេះក៏បានធ្វើឲ្យអ្នកគាំទ្រ បានធ្វើការស៊ែរតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ទុកជាការចងចាំមិនអាចបំភ្លេចបាននូវមុខមាត់កាលពីក្មេងរបស់នាង ហើយរូបទាំងនេះ ក៏ជារូបដែលកម្រ ដែលអ្នកគាំទ្របានឃើញផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលនៅរស់
ខេមរៈ ស្រីពៅ កាលពីក្មេង
ខេមរៈ ស្រីពៅ កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ