ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែង នាយ ក្ដិប ត្រូវបានបញ្ជូនទៅសម្រាប់ព្យាបាលនៅឯប្រទេស ថៃ នោះធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីស្ថានភាពជំងឺ របស់លោក ដែលមានសភាពទ្រុឌទ្រោម មិនធូរស្រាលសោះ ។

បើទោះបីជាយ៉ាងនេះក៏ដោយ ក្រុមគ្រួសាររបស់លោក នៅតែព្យាយាមស្វែងរក ជំនួយក្នុងការព្យាបាលជំងឺ របស់នាយ ក្តិប គ្រប់មធ្យោបាយទាំងអស់ ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញមានការសម្ដែងអារម្មណ៍សោកសៅជាច្រើន ក្រោយគណនីហ្វេសប៊ុក កូនស្រី តារាកំប្លែង នាយ ក្ដិប បានបង្ហោះសារពីស្ថានភាព ជំងឺ របស់ ឪពុកខ្លួន ថាមិនបានជាសះស្បើយទេ ហើយនឹងមកខ្មែរវិញថ្ងៃនេះ។

នៅក្នុងសារនោះផងដែរ នាង បានសរសេថា៖«29.01.2019សូមអោយការវិលត្រឡប់របស់ ឳ ប្រកបដោយសុវត្តិភាពផងចុះ ឳក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឳ ឆាប់ជាពីជំងឺណា ឳ។ម៉ែគាត់និងព្យាយាមទោះពេទ្យថៃ និយាយថាយ៉ាងម៉េចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែ ឳ ដែរ ឳ ត្រូវតែតស៊ូណា ដើម្បីកូនៗនិងម៉ែឳ មិនត្រូវទៅណាទេលឺទេ ឳ នាយ (ក្ដឹប)តារាកំប្លែងជើងចាស់ ទោះល្បីខ្លាំងតែមិនសុះសាយ »៕

នាយ ក្ដិប
នាយ ក្ដិប
នាយ ក្ដិប
នាយ ក្ដិប
នាយ ក្ដិប
សារ កូនស្រីរបស់ នាយ ក្ដិប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប