ភ្នំពេញ៖ អ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ពិតជាស្រលាញ់ និងចូលចិត្តដល់តារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ យ៉ាងខ្លាំងខណៈពេលដែលរូបរាងកាយរបស់នាង ត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ ក៏ដូចជាអ្នកគាំទ្រជាច្រើនដែលបានទន្ទឹងរង់ចាំ ការវិលត្រលប់របស់នាង។

ដោយសារតែ ការសោកស្តាយនៅក្នុងការបាត់បង់របស់តារាស្រីរូបនេះ ក៏មានអ្នកគាំទ្រជាច្រើនបានគូរគំនូរដល់រូបនាងជាលើកចុងក្រោយ ដែលធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងក្តុកក្តួលយ៉ាងខ្លាំង។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើល និងគួរឲ្យសរសើរបំផុតនោះគឺ កាលពីពេលថ្មីៗនេះមានវិចិត្រកររូបស្រស់សង្ហាមួយរូប បានចំណាយពេលអស់រយៈពេលមួយថ្ងៃពេញ តាំងតែពីយប់រហូតដល់ភ្លឺ បានធ្វើការគូរគំនូររូបមុខមាត់តារាស្រីរូបនេះ ជាលើកចុងក្រោយ យ៉ាងស្រស់ស្អាតបំផុត។

មិនត្រឹមតែប៉ុណ្ណោះ ការខិតខំរបស់លោក បានធ្វើឲ្យមហាជនជាច្រើនសរសើរគ្រប់គ្នា ដែលមិនត្រឹមតែមានស្នាដៃក្នុងការគូសគំនូរល្អ តែលោកក៏មានទឹកចិត្តល្អ ស្រលាញ់ និងគាំទ្រតារារូបនេះយ៉ាងខ្លាំង។

គួររំលឹកផងដែរថា វិចិត្រកររូបសង្ហាម្នាក់នេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការ ភ្ញាក់ផ្អើលម្តងរួមមកហើយ ក្រោយលោកបានបញ្ចេញស្នាដៃគូសរូប លោកBeat Richer កាលពីពេលកន្លងទៅនេះ៕

សូមទស្សនាវីដេអូសកម្មភាពលោកគូរគំនូរ ខេមរៈ ស្រីពៅ ខាងក្រោមនេះ៖

វិចិត្រករគូសរូប
វិចិត្រករគូសរូប
វិចិត្រករគូសរូប
វិចិត្រករកំពុងគូសរូប ខេមរៈ ស្រីពៅ
វិចិត្រករកំពុងគូសរូប ខេមរៈ ស្រីពៅ
វិចិត្រករកំពុងគូសរូប ខេមរៈ ស្រីពៅ
រូប ខេមរៈ ស្រីពៅ ពេលគូសហើយ
រូប ខេមរៈ ស្រីពៅ ពេលគូសហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ