ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី ចម្រៀងគ្រួសារខ្មែរ។

ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកនាង សុគន្ធ និសា បានបកស្រាយបទចម្រៀងជាច្រើនដូចជា បទ «ទុក្ខស្រីប្តីព្រាត់« បទ «ស្ពានសាងស្នេហ៍» បទ «ចម្ការសំរោង» និងបទ «មាតាដៃមួយរយ»។

យ៉ាងណាមិញ សម្រាប់កម្មវិធីយប់មិញនេះដែរ អ្វីដែលពិសេស និងគួរឲ្យរំភើបសម្រាប់តារាចម្រៀងរូបស្រស់អ្នកនាង សុគន្ធ និសា ខណៈពេលដែលនាងបង្ហើរសំនៀងបកស្រាយបទចម្រៀង “ទុក្ខស្រីប្តីព្រាត់” ស្រាប់តែ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពោលពាក្យសរសើរថា អ្នកនាង សុគន្ធ និសា ពិតជាបកស្រាយបទចម្រៀងមួយបទនេះ បានយ៉ាងល្អ និងពីរោះ។

យ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកនាង សុគន្ធ និសា ព្រោះមិននឹកស្មានថា នាងបកស្រាយបទចម្រៀងមួយបទនេះ ធ្វើឲ្យសម្តេចពេញចិត្ត និងពោលពាក្យសរសើររូបនាង តាមរយៈការLiveផ្ទាល់កម្មវិធីយប់មិញនេះ៕

កុំឲ្យខាតពេលយូរ ចង់ដឹងអ្នកនាង សុគន្ធ និសា បង្ហើរសំនៀងបទនេះ ពីរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖  

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សាររបស់សម្តេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា