ការសិក្សាថ្មីបានរកឃើញទំនាក់ទំនង សុខភាពអញ្ចាញធ្មេញជាមួយហានិភ័យនៃជំងឺវង្វេងវង្វាន់ Alzheimer’s ។

បើយោងតាមការស្រាវជ្រាវដែលបោះពុម្ពផ្សាយដោយ Journal Science Advances បានឲ្យដឹងថា បាក់តេរី Porphyromonas gingivalis(P.gingivalis) ដែលជាធម្មតាជាបាក់តេរីរកឃើញមាននៅតាមអ្នកជំងឺអញ្ចាញធ្មេញ ត្រូវបានគេសន្និដ្ឋានថាវាក៏ជាកត្តាបង្កជំងឺ Alzheimer’s ផងដែរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Louisville បានរកឃើញពពួកបាក់តេរី P.gingivalis មាននៅក្នុងខួរក្បាលនៃអ្នកជំងឺ Alzheimer’s។ ក្រៅពីនេះវាក៏មានវត្តមាននៃ DNA និងសារធាតុពុលមួយចំនួននៅតាមទឹកខួរឆ្អឹងខ្នងផងដែរ ដែលផលិតដោយបាក់តេរី។ ជាពិសេសគេក៏ឃើញមានសារធាតុប្រូតេអ៊ីនពិសេសៗ (Tau protein និង Ubiquitin) ដែលសុទ្ធសឹងជាកត្តាបង្កហានិភ័យនៃការវិវឌ្ឍន៍ជំងឺវង្វេងវង្វាន់ Alzheimer’s។

រូបតំណាង

ដើម្បីបញ្ជាក់សម្មតិកម្មនេះឲ្យកាន់តែច្បាស់លាស់  អ្នកស្រាវជ្រាវបានសិក្សាលើសត្វកណ្តុរនៅមន្ទីរពិសោធន៍អស់រយៈពេល ៦សប្តាហ៍។ គេបានចាក់បញ្ចូលមេរោគ P.gingivalis តាមកោសិកាអញ្ចាញរបស់កណ្តុរ ដែលមានសុខភាពល្អ។ ជាលទ្ធផល គេក៏បានប្រទះឃើញមានវត្តមានបាក់តេរីនៅខួរក្បាលរបស់សត្វកណ្តុរផងដែរ។ ក្រៅពីនេះគេក៏ឃើញមានកោសិកាប្រសាទងាប់ជាច្រើន និងសារធាតុប្រូតេអ៊ីន beta-amyloid ក៏កើនឡើងខ្លាំងផងដែរ ដែលសុទ្ធសឹងជាសញ្ញានៃជំងឺ Alzheimer’s។

បើទោះបីជាយ៉ាងណាក៏ដោយ បាក់តេរីP.gingivalisនេះ ពុំមែនជាកត្តាចម្បងបង្កជំងឺវង្វេងវង្វាន់ឡើយ ប៉ុន្តែវាគ្រាន់តែជាកត្តាចូលរួមចំណែកមួយផ្នែកប៉ុណ្ណោះ ពីព្រោះ ជំងឺ Alzheimer’s  មាននូវកត្តាជាច្រើនដែលអាចចូលរួមចំណែកជាដើមហេតុនៃការបង្កជំងឺនេះ។

ដូច្នេះសុខភាពមាត់ធ្មេញ ពុំមែនជារឿងលេងសើចឡើយ។ ការពុំមានអនាម័យមាត់ធ្មេញឱ្យបានល្អ មិនត្រឹមបង្កបញ្ហាពុកធ្មេញ និងឈឺធ្មេញប៉ុណ្ណោះទេ  តែយូរៗទៅវានឹងបង្កជំងឺអញ្ចាញធ្មេញ ដែលជាកត្តាមួយចូលរួមចំណែកបង្កជំងឺទូទៅផ្សេងៗ ដូចជា ជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺសួត និងជាពិសេសជំងឺប្រព័ន្ធប្រសាទទៀត៕

ផលប៉ះពាល់នៃជំងឺអញ្ចាញទៅលើសុខភាពទូទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]