ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រូចមកហើយ ពីតារាសម្តែងស្រី សុវណ្ណ រ៉ាផា ដែលជាតារាម្នាក់ ដែលមានទេពកោសល្យក្នុងការសម្តែង។ ប៉ុន្តែមួយរយៈចុងក្រោយ គេក៏ចាប់អារម្មណ៍ថា នាងហាក់ដូចជាមានស្នេហាជាមួយនឹងតារាកំប្លែង នាយក្តី។ ប៉ុន្តែវាគ្រាន់តែ ពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ដោយមិនទាន់ឃើញ អ្នកណាអាចរកភស្តុតាងបាននោះទេ ថាពួកគេ ពិតជាទាក់ទងគ្នាមែន ឬយ៉ាងណា។

អ្វីដែលកាន់តែសបញ្ជាក់កាន់តែច្បាស់ ដែលកាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហាញរូបថតប៉ុន្មានសន្លឹក យ៉ាងផ្អែមល្ហែម ដោយនាងបានធ្វើពិធីខួបកំណើតឲ្យ នាយក្តី ជាមួយនឹងនំខេក មានឈ្មោះកាត់ «P K»។ ទាំងនេះ អាចឲ្យកាន់តែច្បាស់ពីទំនាក់ទំនងរបស់ពួកគេ ថាតើអ្នកទាំងពីរ ថាជាអ្វីនឹងគ្នា យ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា នាយក្តី ធ្លាប់មានពាក្យលេចលឺ ថាមានស្នេហាភេទដូចគ្នាជាមួយនឹង នាយចឺម ដែលជាដៃគូចម្រៀងជាមួយគ្នា ហើយក្នុងនោះ ពួកគេ ក៏បានច្រានចោលរឿងរ៉ាវទាំងនេះ ដោយអះអាងថា ពួកគេ ជាបងប្អូនល្អនឹងគ្នាតែប៉ុណ្ណោះ។  ហើយនៅពេលនេះ នាយក្តី មានគូស្នេហ៍ ជាកញ្ញា សុវណ្ណ រ៉ាផា ដូច្នេះរឿងរ៉ាវ ដែលគិតថា លោក ស្រលាញ់ភេទដូចគ្នា នឹងត្រូវបានបញ្ចប់៕

សុវណ្ណ រ៉ាផា
សុវណ្ណ រ៉ាផា
នាយក្តី
សុវណ្ណ រ៉ាផា និងនាយក្តី
សុវណ្ណ រ៉ាផា និងនាយក្តី
សុវណ្ណ រ៉ាផា និងនាយក្តី
សុវណ្ណ រ៉ាផា និងនាយក្តី
សុវណ្ណ រ៉ាផា និងនាយក្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]