អាហ្វ្រិក៖ ថ្មីៗនេះប្រទេស Malawi បានរកឃើញវីធីសាស្ត្រដ៏ច្នៃប្រឌិតមួយដោយការដាំដើមឬស្សីដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ  និងស្តារព្រៃឈើក្នុងប្រទេសរបស់ខ្លួនឡើងវិញ។  

យោងតាមប្រភពពីវេទិកាសេដ្ឋកិច្ចពិភពលោក ឱ្យដឹងថា ដើមឬស្សីជាប្រភេទរុក្ខជាតិមួយដែលលូតលាស់ក្នុងអំឡុងពេលខ្លី។  ជាទូទៅវាត្រូវការពេលត្រឹម ៣ ទៅ៤ឆ្នាំប៉ុណ្ណោះទំរាំលូតលាស់បែកមែកសាខា។  មិនតែប៉ុណ្ណោះមនុស្សអាចកាប់និងប្រមូលផលដើមឬស្សីម្តងហើយម្តងទៀតរហូតដល់ ៨០ឆ្នាំពេញ

ឫស្សីជាប្រភេទរុក្ខជាតិម្យ៉ាងមានសមត្ថភាពខ្ពស់ស្រូបយកកាបូនឌីអុកស៊ីត។ វាមានសារៈប្រយោជន៍សំខាន់ៗបែបនេះហើយ ទើបរដ្ឋាភិបាលប្រទេស Malawi លើកទឹកចិត្តឲ្យប្រជាជនដាំដើមឬស្សីបន្ថែមទៀតដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង បំពេញចន្លោះព្រៃដែលបានបាត់បង់។

គិតចាប់តាំងពីឆ្នាំ២០០១មក ប្រទេស Malawi បានបាត់បង់ព្រៃឈើជិត១០ភាគរយនៃព្រៃសរុប។ យ៉ាងណាមិញ រដ្ឋាភិបាលប្រទេស Malawi បានបេ្តជ្ញាថាពួកគេនឹងធ្វើការដាំដើមឬស្សីបន្ថែមលើផ្ទៃដី១១លានអារដើម្បីបំពេញចន្លោះដីសេសសល់ឲ្យពេញវិញត្រឹមឆ្នាំ២០៣០ខាងមុខ។ មិនតែប៉ុណ្ណោះការដាំដើមឬស្សីនេះនឹងជួយបញ្ឈប់ប្រទេស Malawi ពីការបាក់ដី និងគ្រោះធម្មជាតិផ្សេងៗផងដែរ៕ 

ដើមឬស្សី
ការលូតលាស់របស់ដើមឬស្សី
ដើមឬស្សី
ដើមឬស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]