ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមករានេះ សពរបស់អតីតតារាចម្រៀងស្រីញញឹមស្រស់កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានបូជា តាមប្រពៃណីខ្មែរហើយ នៅឯវត្តសំរោងអណ្តែត ដែលមានវត្តមានចូលរួមចែករំលែកទុក្ខ ពីសំណាក់ក្រុមគ្រួសារ មិត្តរួមសិល្បៈ សារព័ត៌មានក៏ដូចជាអ្នកគាំទ្រជាច្រើន។

ដោយឡែក ងាកមកដឹងពីប្រវត្តិត្រួសៗមួយចំនួន របស់អតីតតារាស្រីរូបនេះវិញម្តង គួរឲ្យដឹងថា កញ្ញា ខេមរៈ ស្រីពៅ បានកើតនៅក្នុងឆ្នាំ១៩៩០ មានបងប្អូនបង្កើតចំនួន៦នាក់ ប្រុស៣ ស្រី៣ ដោយនាងគឺជាកូនស្រីពៅនៅក្នុងគ្រួសារ និងមានឪពុកឈ្មោះថា ស៊ីថុន និងម្តាយឈ្មោះ សំ រាប។ 

កញ្ញា ខេមរៈ ស្រីពៅ នាងគឺជាក្មេងដ៏ល្អប្រពៃណី មានអត្តចរិតស្លូតបូត ចេះគោរពចាស់ទុំ រួសរាយរាក់ទាក់ តែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយរីករាយជាមួយនាងជានិច្ច។ រីឯនៅសាលារៀនវិញ ស្រីពៅ ក៏ជាសិស្សល្អ និងមិត្តល្អដ៏ល្អ ដោយសារតែមានទេពកោសល្យសិល្បៈតាំងពីកំណើត ពេលនៅសាលារៀន នាងតែងតែធ្វើឲ្យអ្នកគ្រូលោកក៏ដូចជាមិត្តសើចសប្បាយ ជាមួយនឹងការសម្តែងសិល្បៈ រាំច្រៀងរបស់នាង។

ខេមរៈ ស្រីពៅ

ស្រីពៅ មានអត្តចរិតទន់ភ្លន់ ចូលចិត្តធ្វើអំពើល្អ និងការងារសប្បុរសតាំងពីតូច យ៉ាងណាមិញ ក្រោយនាងបានចូលប្រឡូកសិល្បៈចេះរកលុយដោយខ្លួនឯងមក នាងតែងតែចំណាយថវិកាផ្ទាល់ខ្លួន ធ្វើកិច្ចការងារមនុស្សធម៌ ធ្វើបុណ្យ ជួយដល់ជនក្រីក្រទីទាល់ជានិច្ច។

ប៉ុន្តែមិនថាយ៉ាងណា ចាប់តាំងពីបានចាប់ផ្តើមមានជំងឺមក ខាងក្រុមគ្រួសាររបស់ស្រីពៅ ក៏បានយកនាងទៅព្យាបាលនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារអាការៈនៅតែមិនថមថយ ខាងក្រុមគ្រួសារក៏បានបញ្ចូននាងទៅព្យាបាលបន្តនៅឯប្រទេសថៃ និងចុងក្រោយបង្អស់គឺនៅប្រទេសឥណ្ឌានេះឯង ប៉ុន្តែក៏នៅតែមិនអាចជួយបាន រហូតកញ្ញា ខេមរៈ ស្រីពៅ ក៏បានបាត់បង់ជីវិត នៅពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាវេលាម៉ោង ១២:០២ ថ្ងៃត្រង់ នៅឯប្រទេសឥណ្ឌាតែម្តង។

យ៉ាងណាមិញ មហាជនជាច្រើន ក៏បានបង្ហាញពីការសោកស្តាយជាខ្លាំង ដែលបានបាត់បង់នូវ តារាចម្រៀងស្រី ដ៏មានទេពកោសល្យ និងអត្តចរិកដ៏ល្អប្រពៃណីម្នាក់ ចំណែកឯលោកខេមរៈ សិរីមន្ត និងក្រុមគ្រួសារវិញ ក៏ត្រូវបាត់បង នូវប្អូនស្រីក៏ដូចជាកូនស្រី ទីជាស្រលាញ់ប្រកបទៅដោយគន្លងធម៌ម្នាក់ផងដែរ៕

សូមចូលរួមរំលែកទុក្ខផង!!!

ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ និង​ខេមរៈ​សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត