លោក Sergey Brin គឺជាអ្នករួមបង្កើត Google ដែលជាសេដ្ឋីមួយក្នុងពិភពលោក មានប្រាក់ចំនួន ១៧.៥កោដិ។ កាលពីថ្ងៃអាទិត្យនេះ ត្រូវបានគេប្រទះឃើញគាត់ មកជិះរថភ្លើងក្រោមដីនៅឯទីក្រុង ញូយ៉ក ក្នុងសំលៀកបំពាក់ធម្មតា ដូចទៅនឹងប្រជាជនដ៏ទៃទៀតដែរ។

លោក Brin មិនបានធ្វើឲ្យអ្នកដំណើរចាប់អារម្មណ៍នោះទេ ថាគាត់កំពុងតែផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនរបស់គាត់ ដោយពាក់នូវវ៉ែនតា “Google Glasses” ដែលគំរោងនឹងចេញលក់ឆាប់ៗនេះ ហើយវាមានតម្លៃ ១,៥០០ដុល្លារ។ ប្រជាជននៅទីក្រុងញូយ៉កម្នាក់ មានឈ្មោះថា Niah Zerkin បានថតយករូបរបស់លោក Brin និងសំណាងណាស់ គាត់ថែមទាំងបាននិយាយលេងជាមួយ អ្នកមានប្រាក់រាប់រយកោដិដូចនេះ។ នេះមិនមែនជាលើកទីមួយទេដែល លោក Brin បង្ហាញខ្លួននៅទីសាធារណ។

វ៉ែនតា Google  នេះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ដឹងពីពេលវេលា សីតុណ្ហភាព និយាយជាមួយមិត្តភក្កិ និងដឹងពីទិសដៅ។ វ៉ែនតានេះមិនទាន់បានដាក់លក់នៅឡើយទេ ប៉ុន្ដែគេបានផ្សព្វផ្សាយជាវីដេអូ ហើយលក្ខណពិេសេសនៃវ៉ែតនានេះគឺ វាអាចបង្ហាញនូវទិន្នន័យ នៅលើអេក្រង់ដ៏តូចនៅភ្នែកម្ខាងរបសអ្នក ហើយអាឲ្យយកប្រើប្រាស់អ៊ីនធឺណេត អាចទំនាក់ទងគ្នាតាមវីដេអូ ស្ដាប់ចម្រៀង អាប់ឌេតកំណត់ហេតុដោយមិនចាំបាច់ប្រើម្រាមដៃ។ ប្រព័ន្ធទាំងអស់គឺបញ្ជាដោយប្រើសំលេង និងដំណើរចលនាក្បាលរបស់អ្នក ពេលដែលសំឡឹងទៅវត្ថុអ្វីមួយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ផលិតផលថ្មីរបស់ Google នេះ? តើប្រិយមិត្តមានបំណងចង់ទិញ យកមកប្រើប្រាស់ដែរ ឬ ទេ? វ៉ែនតាមួយនេះនឹងដាក់លក់នៅដើមឆ្នាំ ២០១៤។ សូមទស្សនាវីដេអូខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]