ភ្នំពេញ៖ ក្រុមហ៊ុន N. C. X. Company Limited ជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាក ហុងដា ស៊េរីថ្មី នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ អគារវឌ្ឍនៈ ជាន់ទី ៣៦ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩។

ម៉ូតូ ហុងដា PCX150 ស៊េរីថ្មី PRIME OF PERFECTION

ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ក្រុមហ៊ុន N. C. X. Company Limited នឹងរៀបចំកម្មវិធីដ៏អស្ចារ្យ ដែលមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូម៉ាក ហុងដា ដៃគូពាណិជ្ជកម្ម ភ្នាក់ងារផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីបង្កើតភាពរីករាយ និងមានមោទនភាពបើកសម្ពោធម៉ូតូហុងដាស៊េរីថ្មីរបស់ខ្លួន។

ម៉ូតូហុងដា PCX150 ស៊េរីថ្មី ជាមួយនឹងការរចនាដ៏ទាក់ទាញ បានឆ្លុះបញ្ចាំងពីបែបផែនជីវិតពោរពេញដោយភាពនាំមុខគេនៃប្រណីតភាព មោទនភាព និងភាពជោគជ័យរបស់អ្នក ដោយរចនាថ្មីជាមួយ NEW LUXURIOUS SPORT DESIGN ដោយ UNDERSIDE PANEL ពណ៌ក្រហម ធ្វើឲ្យការបើកបរកាន់តែអង់អាច ក្លៀវក្លាលើសពីការរំពឹងទុក និងជានិមិត្តសញ្ញានៃប្រណីតភាព។

NEW GOLDEN CAST WHEELS ជាកង់មានកាំពណ៌មាសថ្មីដំបូងគេ ដែលបំពាក់ជាមួយសំបកកង់ម៉ាក Michelin បង្កើនភាពទាក់ទាញគ្រប់ចលនា នាពេលបើកបរ។DART LINER LED HEADLIGHT ចង្កៀងមុខបំពាក់ដោយ LED ទំនើបជំនាន់ចុងក្រោយ រចនាម៉ូដយ៉ាងល្អប្រណីត បញ្ចេញពន្លឺយ៉ាងត្រចះ ដែលឆ្លុះបញ្ចាំងពីភាពឥតខ្ចោះនៃប្រណីតភាព។ SUPREME LED TAIL LIGHT DESIGN ភ្លើងកន្ទុយក្រោយ LED បង្ហាញពីពន្លឺដ៏ទំនើប បង្ហាញពីឧត្តមភាពគ្រប់ជ្រុងជ្រោយ និងបង្កើននូវការពេញចិត្តដ៏លើសលប់។ WELCOME LIGHT ដំបូងគេបង្អស់មានតែលើម៉ូតូហុងដា បានបំពាក់លើ ម៉ូតូហុងដា PCX150 ស៊េរីថ្មី បង្កើននូវឧតម្តភាពដ៏លើសលុបជាមួយនឹងភ្លើង LED ដ៏ល្អឆើត។

ម៉ូតូម៉ាក ហុងដា ស៊េរីថ្មី

CONSOLE BOX WITH POWER OUTLET កាន់តែទំនើបឈានមុខគេ កន្លែងសាកថ្ម ជាមួយប្រអប់ធំទូលាយសម្រួលដល់ការដាក់ទូរស័ព្ទដៃគ្រប់ប្រភេទ ធ្វើឱ្យជីវិតលោកអ្នករស់រវើក អស់បារម្ភពីការអស់ថ្ម។ LUGGAGE BOX WITH SEAT STOPPER ឃ្លុបក្រោមកែបធំទូលាយ ចំណុះ 28 លីត្រ ផ្ដល់ភាពងាយស្រួលសម្រាប់ផ្ទុកមួកសុវត្ថិភាព និងឧបករណ៍ផ្សេងៗបានច្រើនសន្ធឹក។
លើសពីនេះទៅទៀត ម៉ូតូហុងដា PCX150 ស៊េរីថ្មី ក៏ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនទៀត៖

- ESP (ENHANCED SMART POWER) ជាបច្ចេកវិទ្យាទំនើបធ្វើឱ្យម៉ាស៊ីនមានថាមពលកាន់តែខ្លាំង ជាមួយសម្លេងស្ងាត់ និងកាន់តែសន្សំសំចៃសាំង។
- COMBI BRAKE ជាប្រព័ន្ធហ្វ្រាំងផ្គួប ដែលហ្វ្រាំងមុខ និងក្រោយធ្វើការព្រមគ្នាក្នុងពេលតែមួយអាចធានាបាននូវសុវត្ថិភាពក្នុងការបើកបរ។
- IDLING STOP SYSTEM ជាប្រព័ន្ធដ៏ទំនើបដែលពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តនៅពេលដែលអ្នកឈប់លើសពី ៣ វិនាទី ហើយវាបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តិនៅពេលដែលអ្នកមួលហ្គែឡើង ដូច្នេះវាកាន់តែសន្សំសំចៃសាំងបន្ថែមទៀត។
- PGM-FI ជាបច្ចេកវិទ្យាដែលយកពីប្រភេទម៉ូតូធំ Scooter នៅប្រទេសជប៉ុន ដែលជួយសន្សំសំចៃសាំង និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។

ក្រុមហ៊ុន N. C. X. Company Limited សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភ្នាក់ងារចែកចាយ ហុងដា ដៃគូសហការ និងអតិថិជនទាំងអស់ដែលតែងតែស្រឡាញ់ក៏ដូចជាគាំទ្រម៉ូតូម៉ាកហុងដាទាំងអស់។ ក្រុមហ៊ុន N. C. X. Company Limited ប្ដេជ្ញាថាតែងតែនាំមកជូនលោកអ្នកបច្ចេកវិទ្យាថ្មីៗ បែបផែនជីវិតបែបទំនើប គុណភាព ប្រណីតភាព និងឧត្តមភាពពីក្រុមហ៊ុន ហុងដា ដើម្បីបំពេញនូវបំណងប្រាថ្នារបស់លោកអ្នក និងធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX ៕

កម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាស៊េរីថ្មី
កម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាស៊េរីថ្មី
កម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាស៊េរីថ្មី
កម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាស៊េរីថ្មី
កម្មវិធីសម្ពោធជាផ្លូវការម៉ូតូម៉ាកហុងដាស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]