បរទេស៖ នៅក្នុងឱកាសពិសេស ថ្ងៃបុណ្យនៃក្តីស្រលាញ់ Valentine’s day ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Ganzberg ដែលជាស្រាបៀរកម្រិតពិភពលោក រសជាតិឆ្ងាញ់ពិសាពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនោះគឺ Ganzberg Uber Valentine’s Festival ដោយបានអញ្ជើញតារាចម្រៀងអន្តរជាតិ Brandon Beal ចូលរួមច្រៀងដោយផ្ទាល់ផងដែរ។ ដោយ លោក Brandon Beal គឺជាតារាចម្រៀង និងអ្នកនិពន្ធសញ្ជាតិអាមេរិចម្នាក់ដ៏ល្បីលំដាប់អន្តរជាតិ មានភាពល្បីល្បាញមែនទែន ជាពិសេសលោកទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈបទចម្រៀងបែប Twerk ដ៏ល្បីគឺបទ Twerk it like Miley រួមទាំងបទល្បីៗជាច្រើនទៀត។

លោក ​Brandon Beal

កាន់តែកៀកខិតជិតមកដល់ថ្ងៃពិសេសមួយនេះ អ្វីដែលកាន់តែរំភើបនោះ លោក Brandon Beal ស្រាប់តែបានបញ្ចេញជាវីដេអូខ្លីមួយផ្ញើមកកាន់ប្រិយមិត្ត និងប្រជាជនខ្មែរផងដែរ ដើម្បីបញ្ជាក់ពីវត្តមានរបស់លោកនៅថ្ងៃខាងមុខទៀតផង ដោយលោកបាននិយាយថា៖ «  សួស្តីប្រិយមិត្ត Ganzberg! ខ្ញុំ Brandon Beal ខ្ញុំសូមជំរាបជូនថា ថ្ងៃទី ១៤ ខែកុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់ នឹងបានជួបជាមួយខ្ញុំនៅក្នុងកម្មវិធី Ganzberg Uber Valentine Festival សង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានោទីនោះ ។ នេះជាលើកទីមួយរបស់ខ្ញុំនៅទីក្រុងភ្នំពេញ ខ្ញុំពិតជាមានសេចក្តីរំភើប សូមរីករាយសប្បាយទាំងអស់គ្នានៅថ្ងៃទី ១៤ កុម្ភៈ ខ្ញុំនឹងជួបអ្នកនៅទីនោះ »។ 

ក្រោយពីបានស្តាប់វីដេអូនិយាយដោយផ្ទាល់របស់តារាដ៏ល្បីលំដាប់ពិភពលោកនេះរួចមក បានធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនខ្មែរអន្ទះអន្ទែង ស្ទើរតែរង់ចាំថ្ងៃប្រគំតន្ត្រីដ៏កក្រើក និងពិសេសនេះមិនបាន។

វីដេអូដែលលោក ​Brandon Beal ផ្ញើមកប្រជាជនខ្មែរ

គួរឱ្យដឹងផងដែរថា ក្រៅពីតារាអន្តរជាតិដ៏ល្បីលោក Brandon Beal នៅក្នុងនោះ ក៏មានវត្តមានតារាល្បីៗជាច្រើនដួងនៅស្រុកខ្មែរចូលរួមផងដែរមកអង្រួន និងញ៉ាំងបរិយាកាសការប្រគំតន្ត្រីដ៏ពិសេសមួយនេះ រឹតតែអស្ចារ្យទ្វេរដង ដោយរួមមានដូចជា៖ លោក ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា ទេព បូព្រឹក្ស Step រ៉េត ស៊ូហ្សាណា និង វង្ស ដារ៉ារតនា ។

តារាចម្រៀងល្បីប្រចាំប្រទេសខ្មែរ

ដូច្នេះកុំភ្លេចណា ចូលរួមទស្សនាការប្រគំតន្ត្រីដ៏ពិសេសនេះទាំងអស់គ្នា រាំលេងកម្សាន្តសប្បាយឱ្យអស់ដៃ និងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី ព្រមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ ឈ្ងុយឆ្ងាញ់ប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបាននៅក្នុងកម្មវិធី Ganzberg Uber Valentine’s Festival នៅថ្ងៃ ព្រហស្បតិ៍ ទី ១៤កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៦ល្ងាច នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

កម្មវិធី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]