រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ និង​ស្រី​ស្នេហ៍​បាន​រង​របួស​ដូច​គ្នា​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៣១​ ធ្នូ​ ២០១១​ នៅ​ចំណុច​ខាង​កើត​ស្ថានីយ៍​ប្រេង​ឥន្ទៈ​សូ​គី​មិច​តាម​បណ្ដោយ​ផ្លូវ​​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​គេ​ឃើញ​បុរស​រង​គ្រោះ​​បើក​ម៉ូតូ​ម៉ាកស្ទេ​ប​ដឹក​ស្រីស្នេហ៍​ ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៏ទៅ​បុក​ទ្វា​ររថយន្ដ​កាម​រី​ឆ្លាម​ដែល​ធ្វើ​​ដំណើរ​ស្រប​ទិស​គ្នា ហើយ​​បត់​ឆ្វេង​​ទៅ​ទិស​ខាងលិច​ ដោយ​​មិន​មើល​មុខ​ក្រោយ​នោះ​។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា ​ដោយសារតែ​អ្នក​បើកបរ​រថយន្ដ​បត់​ឆ្វេងហើយ​​មិន​ស៊ី​ញូ​​ធ្វើ​ឱ្យ​អ្នកបើក​ម៉ូតូ​ដែល​កំពុង​មាន​ល្បឿន​លឿន​ស្រាប់​ផង​នោះ ​ជាន់​ហ្វ្រាំង​មិន​ទាន់​ បណ្ដាល​​ឱ្យ​បុក​ទ្វា​ររថយន្ដ​​ពេញ​ទំហឹង រីឯ​ជន​រង​គ្រោះ​ទាំង​២​​នាក់​ដេក​ដួល​នៅលើផ្លូវ ចំណែកម៉ូតូរង​ការ​ខូច​ខាត​​ទាំងស្រុង​។

ដោយឡែករថយន្ដ​បង្ក​​ក្រោយ​​ហេតុ​ការណ៍​បាន​បើក​រត់គេច​ខ្លួន​បាត់ស្រមោល​ផង​​ដែរ។ ភ្លាមៗ​នោះ​​គូស្នេហ៍​​ទាំងពីរ​​ត្រូវ​រថយន្ត​​សាមុយ​ដឹក​ទៅ​ព្យាបាល​​នៅគ្លី​និក​​ឯក​ជន​មួយ៕   

ដកស្រង់ពីកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]