ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនដ៏ល្បីឈ្មោះ SsangYong បានដាក់តាំងបង្ហាញនូវ រថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩ ជាច្រើនគ្រឿងនៅក្នុងផ្សារទំនើបអ៊ីអន១ ក្នុងឱកាសអបអរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ខាងមុខនេះ ក្រោមបរិយាកាសយ៉ាងអធិកអធម និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។

តាមរយៈកម្មវិធីដ៏អធិកអធមមួយនេះឃើញថា ក៏មានវត្តមានពិធីការិនី និងតារាចម្រៀង កញ្ញា កុសុម៉ា បានផ្តល់ជាកិត្តិយសឡើងច្រៀងជាច្រើនបទ និងបានធ្វើឲ្យមហាជនជាច្រើនដែលចូលរួមទស្សនានៅទីនោះ ចាប់អារម្មណ៍ និងសើចលេងសប្បាយគ្រប់គ្នា។

ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី

ទន្ទឹមនឹងនេះដែរ បើនិយាយពីលក្ខណៈពិសេសរបស់រថយន្ត បានដាក់តាំងនៅកម្មវិធីមួយនេះ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ មានបំពាក់ជាមួយនឹងបច្ចេកវិទ្យាដែលល្អបំផុតសម្រាប់អតិថិជនគ្រប់រូប ដែលអាចឲ្យអតិថិជនអាចជឿទុកចិត្តបាន ស្របជាមួយនឹងតម្លៃសមរម្យ។ដោយនៅក្នុងនោះរថយន្តទាំង៣នេះ មានលក្ខណៈខុសៗគ្នាដូចជា៖

-Rexton: 
ជាឡានដែលបានទទួលពានរង្វាន់ចំណាត់ថ្នាក់ លេខ ១ ក្នុងទស្សនាវដ្តី 4X4 ក្នុងឆ្នាំ ២០១៨ដែលជាទស្សនាវដ្ដីរថយន្តដ៏ល្បីបំផុតនៅក្នុងចក្រភពអង់គ្លេស។ ហើយគុណភាព និង សក្តានុភាពនៃ ឡាននេះត្រូវបានទទួលស្គាល់ជាសកល។

ចំពោះតម្លៃ នៃ ឡាន Rexton -២០១៩នេះ៖
- ប៉ុង មួយ (២WD) :  ៥៥,៥០០ដុល្លារ
- ប៉ុង ពីរ ( ៤WD) : ៥៩,៥០០ដុល្លារ
- ពណ៌ឡាន Rexton មាន ខ្មៅ សរ និង ប្រផេះ។
- ប្រភេទម៉ាស៊ីនឡាន Rexton នេះជាប្រភេទម៉ាស៊ីន(2.2) គឺប្រើបាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km) ប្រអប់លេខអូតូមាន ៧ លេខ។

Rexton -២០១៩
Rexton -២០១៩
Rexton -២០១៩

-Rexton Sports:
ចំពោះម៉ូឌែល Rexton Sports នេះ វាមិនគ្រាន់តែជាឡាន Pick Up ធម្មតានោះទេ ប៉ុន្តែវាប្រភេទឡាន ស៊េរីថ្មី (SUT) ដែលផ្តោតទៅលើសុវត្ថិភាព ផាសុខភាព និង ភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬ សំភារៈផ្សេងៗបានផងដែរ។

ចំពោះតម្លៃ នៃ ឡាន Rexton Sports -២០១៩ នេះ៖
- ប៉ុង មួយ (2WD) : ៣៨,៥០០ដុល្លារ
- ប៉ុង ពីរ ( 4WD) : ៤៥,៥០០ដុល្លារ
- ពណ៌ឡាន Rexton Sports មាន ខ្មៅ ស ទឹកប្រាក់ ខៀវ និង ពណ៌ត្នោត ។
- ប្រភេទម៉ាស៊ីនឡាន Rexton Sports នេះជាប្រភេទម៉ាស៊ីន (2.2) គឺប្រើបាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km ហើយប្រអប់លេខ មាន ៦ លេខអូតូ។

Rexton Sports

-Stavic :
Stavic ជាប្រភេទឡាន MPV ១១ កៅអី ដែលស្អាតទាន់សម័យ និងសន្សំសំចៃក្នុងការប្រើប្រាស់។ វាពិតជាសាកសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។

តម្លៃឡាន Stavic ២០១៩ : ៤១,៨០០ដុល្លារ
-ពណ៌របស់ឡាន Stavic មាន ពណ៌ ស ខ្មៅ ខៀវ និង ពណ៌ប្រាក់។
-ប្រភេទម៉ាស៊ីនឡាន Stavic នេះជាប្រភេទម៉ាស៊ីន (2.0) គឺប្រើបាស់ប្រេងម៉ាស៊ូត (8.3L/100Km) ប្រអប់លេខអូតូមាន 5 លេខ។ 

Stavic

នៅក្នុងឱកាសដ៏ពិសេសមួយនេះដែរ ក្រុមហ៊ុនSsang Yong ក៏មានប្រម៉ូសិន (Promotion ) យ៉ាងពិសេសសម្រាប់អតិថិជនគ្រប់រូបដែលចង់ទិញ ឬក៏កក់នូវរថយន្តគ្រប់ម៉ូដែលរបស់ Ssang Yong ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី១០ខែកុម្ភៈ ខាងមុខនេះ ដែលមានការបញ្ចុះតម្លៃរហូតដល់ ៤០០០ដុល្លារ ។

ក្រៅពីកម្មវិធីបញ្ចុះតម្លៃជូនអតិថិជននេះដែរ ក្រុមហ៊ុនឡានស៊េរីទំនើបមួយនេះ ក៏មានការចាប់ឆ្នោតឲ្យអាំងប៉ាវសំណាង ដ៏ពិសេសមួយទៀត ជូនដល់អតិថិជនទាំងអស់ ដែលក្នុងនោះមានទឹកប្រាក់ពី៥០ដុល្លារ រហូតដល់ ៨៨៨ដុល្លារ។ 

ដូច្នោះហើយដើម្បីកុំឲ្យកម្មវិធីប្រម៉ូសិនដ៏ល្អនេះកន្លងផុតទៅ អតិថិជនអាចមកខលសាកសួរ និងកក់ជាមុនសិន ដើម្បីទទួលបាននូវកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យ និងមិនធ្លាប់មានពីមកមក។ រថយន្តម៉ាក SsangYong គឺជាផលិតផលរបស់ប្រទេស កូរ៉េ ជាមួយបច្ចេកវិទ្យាអាល្លឺម៉ង់។

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖

សូមទំនាក់ទំនងមកកាន់ទូរសព្ទ័លេខ 095 456 888/ 098 456 888, ទីតាំង Showroom យើងមាននៅ សាខាទី ១ ៖ ផ្ទះលេខ116 រង្វង់មូលចោមចៅ កែងផ្លូវជាតិលេខ 3 រាជធានីភ្នំពេញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]