យើងធ្លាប់តែឃើញ ស្បៃ គេយកមកប្រើប្រាស់ ក្នុងពិធីផ្សេងៗ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ជាដើម ប៉ុន្តែសំរាប់លោក Benjamin Shine វិញ ដែលជាវិចិត្រករ ជនជាតិអង់គ្លេសមួយរូប គាត់បានប្រើប្រាស់វា យកមកបង្កើតចេញជាស្នាដៃគំនូរយ៉ាងអស្ចារ្យ ជាទីបំផុត។

នៅក្នុងស្នាដៃរបស់គាត់និមួយៗ គឺពេលខ្លះអាច ចំណាយក្រណាត់ស្បៃ អស់ដល់ទៅ ៥០ម៉ែត្រ ដើម្បីធ្វើយ៉ាងណា អោយមានភាពល្អឥតខ្ចោះ សមនឹងអ្វីដែលគេហៅថា ស្នាដៃឯក។ គាត់ប្រើក្រណាត់ស្បៃណា ដែលមានគុណភាពខ្ពស់ ដើម្បីធ្វើអោយ ពណ៌នៃស្រមោលនៅក្នុងគំនូរ អាចមើលទៅដូចជារូបថត នៅពេលដែលមើលពីចម្ងាយមក។

ទោះបីជាថ្នាំពណ៌ និង ខ្មៅដៃ ជាឧបករណ៍ដែលមានសារៈសំខាន់ ក្នុងការគូរគំនូរ អោយមើលទៅមានភាពរស់រវើកក៏ដោយ តែសំរាប់លោក Benjamin វិញ ដូចដែលយើង ឃើញក្នុងរូបភាពខាងក្រោមនេះស្រាប់ គឺគាត់បានប្រើឆ្នាំងអ៊ុត ជាឧបករណ៍សិល្បៈ សំរាប់បង្កើតស្នាដៃឯករបស់គាត់ទៅវិញ ដែលនេះជាសមត្ថភាព ក៏ដូចជាទេពកោសល្យ ដែលមានភាពឆ្នៃប្រឌិត និង អស្ចារ្យមួយ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្នាដៃរបស់គាត់?














ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]