ភ្នំពេញ៖ កាលពីម្សិលមិញនេះ ភរិយានាយ ចយ បានបង្ហោះរឿងដ៏រំភើបមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ ផ្អែកលើសារមួយឃ្លារបស់ភរិយានាយ ចយ ដោយភ្ជាប់ជាមួយរូបថត៣សន្លឹក បានសរសេរថា៖ “គ្មានអ្វីសប្បាយចិត្តជាងទទួលបានសមាជិកថ្មីទេ។ Welcome Baby ។ ទទួលបានកាដូពិសេសមុនថ្ងៃខួបអាពាហ៍ពិពាហ៍”

យ៉ាងណាមិញ ទាំងនេះបានបញ្ជាក់ឲ្យឃើញថា មិនយូរមិនឆាប់នោះទេ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយ ចយ នឹងទទួលបានសមាជិកថ្មីក្នុងគ្រួសារ ហើយលោកក៏ជិតក្លាយជាឪពុករបស់ដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរអ្នកទាំងពីរ ចំពោះកាដូសមាជិកថ្មី មុនពេលខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ៕

នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
ភរិយានាយចយ
ឧបករណ៍វាស់ទឹកនោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ