ម្ទេសត្រូវបានគេប្រើប្រាស់រាប់រយឆ្នាំមកហើយសម្រាប់លាយជាមួយម្ហូបអាហារបន្ថែមរសជាតិហិរ បង្កើនរសជាតិកាន់តែឆ្ងាញ់ជក់មាត់។

គ្រាន់តែនឹកឃើញដល់ម្ទេស នឹកឃើញដល់អំបិលម្ទេសជាមួយស្វាយខ្ចី ឆ្ងាញ់ហៀរទឹកមាត់តែម្តង។  សារធាតុចិញ្ចឹមដ៏សំខាន់ជាច្រើនអាចទទួលបានពីការលាយ ម្ទេសក្នុងអាហារបរិភោគប្រចាំថ្ងៃ រាប់តាំងពីវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងទទួលបានពីផ្លែម្ទេសខ្ចី៖

១. ប្រឆាំងនឹងមហារីក

សារធាតុពិសេសមួយចំនួនទទួលបានពីផ្លែម្ទេស ត្រូវបានគេសិក្សាឃើញថាអាចកំចាត់ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធស្រាវជ្រាវជំងឺមហារីកនៃសហរដ្ឋអាមេរិក។  អ្វីដែលគួរកត់សម្គាល់នោះគឺអំពើប្រឆាំងទៅលើកោសិកាមហារីកនៃសុដន់ដែលគេឃើញថាកោសិកាមហារីកឈប់លូតលាស់និងរួមតូច។

២. ល្អសម្រាប់សុខភាពបេះដូង

ផ្លែម្ទេសសំបូរដោយសារធាតុប៉ូតាស្យូម ជាសារធាតុរ៉ែដ៏សំខាន់បំផុតជួយទម្លាក់សម្ពាធឈាមឲ្យមកនៅកម្រិតមួយធម្មតា។ ហេតុនេះហើយសារធាតុប៉ូតាស្យូមអាចជួយសម្រួលដល់ចលនានៃសរសៃឈាម បង្កើនលំហូរនៃចរន្តឈាមដែលសុទ្ធសឹងជាកត្តាយ៉ាងសំខាន់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាច្រើនមុខ។

ក្រៅពីនេះសារធាតុពិសេសពីរប្រភេទទៀតទទួលបានពីការផ្លែម្ទេសជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អដែលមានតាមសរសៃឈាម។ ជាលទ្ធផលវាចូលរួមចំណែកលុបបំបាត់កត្តាដែលភាគច្រើនបង្កហានិភ័យនៃជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺគាំងបេះដូង ជំងឺក្រិនរឹងសរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។

រូបតំណាង

៣.ជួយដល់ការសម្រកទម្ងន់

សារធាតុ capsaicin នៃផ្លែម្ទេស ត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រកទម្ងន់។ នេះក៏ព្រោះសារធាតុនេះបានជំរុញដល់ដំណើរការនៃមេកានិចពិសេសម៉្យាងហៅថា thermogenesis ដើម្បីជួយដុតខ្លាញ់បំលែងជាកម្តៅ។ កត្តានេះហើយបានជួយជំរុញដល់ការសម្រកទម្ងន់ដោយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនយើង។

រូបតំណាង

៤. ប្រភពនៃវីតាមីនA

វីតាមីនA គេបានរកឃើញថា ជួយរក្សាសុខភាពនៃប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធបង្ហូរនោម និងជាពិសេសសរីរាង្គភ្នែក។ វីតាមីនA ជាវីតាមីនប្រឆាំងនឹងការបង្ករោគដ៏សំខាន់ផងដែរ។

រូបតំណាង

៥. បង្កើតគ្រាប់ឈាមក្រហម

ដំណើរការនៃការចាប់យកអុកស៊ីសែនរបស់កោសិកាគ្រាប់ឈាមក្រហមក្នុងចរន្តឈាមយើងអាចប្រព្រឹត្តជាធម្មតាបានលុះត្រាមានវត្តមាននៃសារធាតុដែកនៅជាប់នឹងកោសិកាគ្រាប់ឈាម។

កង្វះនៃសារធាតុដែកអាចបណ្តាលឲ្យយើងមាននៅអាការស្លេកស្លាំង ចេះតែហត់អស់កម្លាំង និងងាយឈឺក្បាលវិលមុខ។ នេះក៏ដោយសារកោសិកាយើងត្រូវការអុកស៊ីសែនរាល់វិនាទីដើម្បីទទួលបានដំណើរការដ៏ប្រសើរ។

ដូច្នេះការរួមបញ្ចូលផ្លែម្ទេសក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយផ្តល់បន្ថែមនៃសារធាតុដែកដ៏សំខាន់មួយនេះសម្រាប់កោសិកាឈាមក្រហម។

រូបតំណាង

៦. ប្រភពនៃវីតាមីនC

ផ្លែម្ទេសក៏សំបូរទៅដោយវីតាមីនC ដែលត្រូវបានគេសិក្សាឃើញថា ដើរតួនាទីយ៉ាងសកម្មក្នុងប្រព័ន្ធសុំារាងកាយយើង។

វីតាមីនC មានភាពសកម្មយ៉ាងខ្លាំងជួយបំពេញតួនាទីរបស់កោសិកាឈាមស ប្រឆាំងនឹងមេរោគទាំងឡាយ។ ជាពិសេសវាជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងជំងឺផ្តាសាយ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]