ចិន៖ នារីម្នាក់ដែលមានទីលំនៅក្នុងទីក្រុងប៉េកាំង បានបង្ហោះវីដេអូស្វែងរកអ្នកបរិច្ចាគទឹកកាម ឬមេជីវិតឈ្មោល ចូលក្នុងបណ្តាញសង្គម កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក។

នារីម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Alan មានអាយុ ២៧ឆ្នាំ បាននឹងកំពុងស្វែងរកបុរសម្នាក់រៀបការ តែក្រោយមកនាងរកមិនបានទល់តែសោះ ទើបចុងក្រោយនាងក៏សម្រេចចិត្តរស់នៅតែម្នាក់ឯង តែនាងចង់បានកូន ដូច្នេះនាងក៏បង្ហោះវីដេអូមួយដើម្បីស្វែងរកអ្នកបរិច្ចាគមេជីវិត ឬទឹកកាមឱ្យនាង។

យោងតាមប្រភពសារព័ត៌មាន South China Morning Post បានឱ្យដឹងថា នាងចាប់ផ្តើមស្វែងរកអ្នកបរិច្ចាគទឹកកាមលើអនឡាញ បន្ទាប់ពីធនាគារមេជីវិតឈ្មោល ឬ Sperm Bank មិនអនុញ្ញាតឱ្យស្រ្តីមិនទាន់រៀបការធ្វើការស្នើសុំទឹកកាម ឬមេជីវិត។

សព្វថ្ងៃនេះ Alan ចង់បានបុរសម្នាក់ដែលមានទស្សនៈដូចគ្នាមករួមរស់ជាមួយនាង និងបង្កើតកូនជាមួយគ្នា។ តែប្រសិនបើនាងមិនអាចរកបានបុរសម្នាក់នោះទេ នាងត្រូវការអ្នកបរិច្ចាគទឹកកាម ឬមេជីវិតឱ្យនាងដើម្បីឱ្យនាងមានកូន ព្រោះនាងមានភាពឯកោ និងចង់ចិញ្ចឹមកូន។

បន្ថែមពីនេះទៀត Alan ក៏បាននិយាយទៀតថា នៅស្រុកចិនគឺសង្គមមិនទទួលស្គាល់ស្រ្តីដែលចិញ្ចឹមកូនតែម្នាក់ឯងនោះទេ។

នាងបាននិយាយថា៖

«អ្នកខ្លះមានការភ័យខ្លាចថា ម្តាយទោលមិនអាចផ្តល់គ្រួសារដ៏ពេញលេញមួយសម្រាប់កូន ហើយបុរសខ្លះទៀតមានអារម្មណ៍ពួកគេគឺមិនត្រូវបានផ្តល់តម្លៃនៅក្នុងសង្គម ហើយអ្នកខ្លះទៀតក៏ជឿថា វាគឺជារឿងដែលមិនត្រូវសម្រាប់អ្នកដែលស្វែងរកអ្នកបរិច្ចាគមេជីវិត ឬទឹកកាមនៅលើអ៊ីនធើណេត» ។

បើទោះបីជាមានសម្ពាធពីសង្គមយ៉ាងនេះក្តី Alan នៅតែជឿជាក់ថាសព្វថ្ងៃនេះ មនុស្សស្រីមានជម្រើសច្រើន និងមានសិទ្ធិសេរីភាពច្រើន។

នាងបាននិយាយថា៖

«ស្ថានភាពសព្វថ្ងៃគឺមានការគិតខុសគ្នាពីអតីតកាល។ សព្វថ្ងៃនេះ យើងមានជម្រើសច្រើន ហើយក្មេងជំនាន់ក្រោយរបស់យើងកាន់តែមានជម្រើសច្រើនជាងហ្នឹងទៅទៀត។ ដូច្នេះខ្ញុំមិនខ្វល់ពីមតិរបស់អ្នកដទៃនោះទេ សំខាន់គឺខ្ញុំចង់បានកូន ហើយខ្ញុំត្រូវតែយកកូនក្នុងឆ្នាំ ២០១៩នេះ» ។

យ៉ាងណាមិញ មហាជនមួយចំនួនមានការគាំទ្រនាង ហើយក៏ជូនពរនាងឱ្យឆាប់ស្វែងរកអ្នកបរិច្ចាគទឹកកាម ឬមេជីវិតឱ្យបានក្នុងពេលឆាប់ៗនេះផងដែរ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Alan
Alan
Alan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]