ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប ដំណឹងដ៏គួរឲ្យសោកស្តាយដែល អតីតតារាច្រៀងស្រអែមស្រស់ ខេមរៈ ស្រីពៅ បានទទួលមរណៈទាំងវ័យក្មេងបានធ្វើឲ្យមហាជន ក៏ដូចជាមិត្តសិល្បៈគ្រប់គ្នា មានភាពតក់ស្លុកនិងរំជួលចិត្តខ្លាំងចំពោះដំណឹងនេះ។

មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានតារាសិល្បៈជាច្រើន បាននាំគ្នាបង្ហោះសារ ចូលរួមរំលែកទុក្ខ និងបង្ហាញពីអារម្មណ៍សោកស្តាយស្រណោះជាខ្លាំង ចំពោះមិត្តរួមអាជីពកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពផងដែរ។

លើសពីនេះទៅទៀត មិនប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រី មាស សុខសោភា ក៏បានបង្ហោះជាសារ រៀបរាប់ពីអារម្មណ៍រន្ធត់ក្តុកក្តួលរបស់ខ្លួន ដោយមិននឹកស្មានថា បាត់បង់មិត្តរួមសិល្បៈ ក៏ប្រៀបដូចជាប្អូនស្រីម្នាក់របស់នាង បានលាចាកគួរឲ្យអាណិតបែបនេះសោះ។

ខាងក្រោមនេះគឺជាអត្ថន័យសាររបស់នាង៖

«បងពិតជាមានអារម្មណ៍រន្ធត់ក្តុកក្តួលក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ប្អូនស្រី ខេមរៈ ស្រីពៅ ។ សម្រាប់បង ប្អូនស្រី គឺជាក្មេងស្រីគួរអោយស្រលាញ់ម្នាក់ គ្រប់ពេលបងនិយាយលេងក្រោយឆាកតន្រី្ត ប្អូនតែងតែសើចសប្បាយ រីករាយ ពោរពេញដោយស្នាមញញឹម ប្អូនតែងតែគោរពបងៗសិល្បៈរាមច្បង ទោះប្អូនមិនសូវចេះនិយាយច្រើនតែប្អូនចូលចិត្តការសប្បាយជាមួយបងៗសិល្បៈ.. នៅពេលដែលបាត់វត្តមានប្អូនពីសិល្បៈរយៈពេល ៣ ទៅ ៤ ឆ្នាំនេះ មហាជនក៏ដូចជាបងៗអ្នកសិល្បៈតែងតែបារម្ភពីសុខទុក្ខរបស់ប្អូន ចង់ជួបប្អូនតែគ្មានឱកាសនិងបានជួប រហូតបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ បងស្ទើរតែមិនជឿព័ត៌មានមួយនេះ ។ ជាចុងក្រោយបងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនស្រី ខេមរៈ ស្រីពៅ ហើយសូមប្អូនទៅកាន់សុគតិភព កើតជាតិណាៗសូមកុំអោយអភ័ព្វដូចជាតិនេះ ..បង និង មហាជនគ្រប់រូបនិងចងចាំប្អូនស្រីទុកក្នុងចិត្តជារៀងរហូត...» ។

គួរឲ្យដឹងផងដែរថា មុននេះបន្តិចសពរបស់កញ្ញា ខេមរៈ ស្រីពៅ បានកំពុងតែដឹកបញ្ជូនតាមយន្តហោះ ពីប្រទេសឥណ្ឌា មកកាន់ប្រទេសកម្ពុជាហើយ នេះបើតាមដឹងថ្ងៃស្អែកសពរបស់នាង នឹងមកដល់គេហដ្ឋាន ដែលកំពុងតែរៀបចំរង់ចាំទទួល ធ្វើពិធីបុណ្យតាមប្រពៃណីផងដែរ៕  

មាស សុខសោភា
រូបខេមរៈ ស្រីពៅ កាលនៅជាតារាសិល្បៈ
ខេមរៈ ស្រីពៅ
ខេមរៈ ស្រីពៅ
សពខេមរៈ ស្រីពៅ កំពុងតែបញ្ចូនមកប្រទេសកម្ពុជា
រោងនៃពិធីបុណ្យសព ខេមរៈ ស្រីពៅ
រោងនៃពិធីបុណ្យសព ខេមរៈ ស្រីពៅ
រោងនៃពិធីបុណ្យសព ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ