រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ស្ថានភាព​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក ជួង ជី ហៅ​នាយ កុយ បាន​ធូរស្បើយ​បន្តិច​ហើយ ដោយសារ​តែ​បាន​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជួយ​ពិនិត្យ​តាមដាន​ព្យាបាល ។ យ៉ាងណាមិញ​លោក ជួង ជី មិន​អាច​បន្ត​ការ​សម្តែង​មួយ​រយៈ​ខ្លី ព្រោះ​ត្រូវ​បែក​ពី​វេទិកា​សិល្បៈ​សម្រាក​ព្យាបាល​ដល់​ទៅ​៣​ខែ​ដែល​ចេញ​បញ្ជា​ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស ។

ក្នុង​ហេតុការណ៍​កន្លង​ទៅ​រថយន្ត​ដែល​ក្រឡាប់​ជិះ​គ្នា​៥​ទៅ​៦​នាក់​មាន​នាយ កុយ​, នាយ ក្រិន និង​ភរិយា​, អ្នក​នាង​ប្រិមប្រិយ ជាដើម ក្រោយ​ជួប​បញ្ហា​នាយ កុយ រង​របួស​ច្រើន​ជាងគេ ខណៈ​អ្នក​ផ្សេង​មិន​អី និង​សុខ​សុវត្ថិភាព​ដូច​ដើម ដោយ​នាយ កុយ របួស​កែងដៃ​ស្តាំ​ដេ​៦​ថ្នេ ហើយ​គ្រាំ​ទ្រូង​ប្រេះ​ឆ្អឹងជំនី ។ បន្ទាប់​ពី​តាមដាន​នាយ កុយ ត្រូវ​ក្រុម​គ្រូពេទ្យ​សម្រេច​ឲ្យ​សម្រាក​នៅផ្ទះ​ព្យាបាល​ហោច​ណាស់​៣​ខែ​ទើប​ស្រួល​ដូច​ដើម​ដោយ​នាយ កុយ យល់ព្រម​គោរព​តាម ។

រថយន្ត​ដែល​ខ្ទេច​នោះ​ត្រូវ​បាន​នាយ កុយ លើក​ឡើង​ថា ចំណាយ​ជួសជុល​ប្រមាណ​៥​ទៅ​៦​ពាន់​ដុល្លារ​ដោយ​លោក​អាច​មាន​ល​ទ្ឋ​ភាព​ជួសជុល​ធ្វើ​បាន ។ ទោះបីជា​បែប​ណា​នាយ កុយ បាន​បង្ហាញ​​អារម្មណ៍​កក់ក្តៅ​ពេល​ឃើញ​មហាជន​សម្តែង​ការ​ព្រួយបារម្ភ​ចង់​ដឹង​ពី​សុខភាព​របស់​លោក ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ