ភ្នំពេញ៖ នាថ្ងៃម្សិលមិញនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន សូហូ គ្រុប បានបង្កើតប្រវត្តិសាស្រ្តជាមួយនឹងផលិតផលម៉ាស្ទ័រកាតថ្មី ក្នុងគោលបំណងផ្តល់នូវអំណាចដល់ប្រជាជនកម្ពុជា ដែលមិនធ្លាប់ប្រើប្រាស់សេវាកម្មធនាគារ ក្នុងការទិញទំនិញ ដោយមិនចាំបាច់មានគណនីធនាគារ។

ផលិតផលដែលដាក់បង្ហាញ នាម្សិលមិញនេះ អាចប្រព្រឹត្តទៅបានដោយសារកិច្ចសហការត្រីភាគីរវាង ធនាគារឯកទេសវីង ក្រុមហ៊ុនម៉ាស្ទ័រកាត និង ក្រុមហ៊ុនសូហូគ្រុប។

ដោយទទួលបានការគាំទ្រដ៏ធំធេង ពីអតិថិជនកម្ពុជា សម្រាប់ហាងលក់ផលិតផលម៉ាកល្បីៗរបស់ខ្លួន សូហូគ្រុប រួមជាមួយនឹងធនាគារឯកទេសវីង និងក្រុមហ៊ុនម៉ាស្ទ័រកាត កំពុងពង្រីកបទពិសោធន៍នៃការទិញទំនិញ លំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជាដែលពុំធ្លាប់ប្រើប្រាស់សេវាធនាគារ ជាមួយនឹងកាតសមាជិកដំបូងបង្អស់របស់ខ្លួន « វីងសូហូក្លឹបម៉ាស្ទ័រកាត »។ 

វីង និង សូហូ គ្រុប បង្ហាញ​ផលិតផលម៉ាស្ទ័រកាតថ្មី
វីង និង សូហូ គ្រុប បង្ហាញ​ផលិតផលម៉ាស្ទ័រកាតថ្មី

វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលនាំមកជូនដោយវីង គឺជាប្រភេទម៉ាស្ទ័រកាតដែលរួមបញ្ចូលម៉ាកសញ្ញារួមគ្នាដំបូងបង្អស់នៅកម្ពុជា នឹងអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កាតទទួលបានបទពិសោធន៍លំដាប់ថ្នាក់ពិភពលោកថ្មីនៃការទទួលបានពិន្ទុសម្រាប់ប្តូរយករង្វាន់ និងការទូទាត់ថ្លៃទំនិញដោយមិនប្រើសាច់ប្រាក់ តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។

ទាំងអស់នេះមានន័យថា បន្ថែមពីលើការប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ក្នុងការទិញទំនិញនៅបណ្តាហាងផលិតផលម៉ាកល្បី ៗ ជាច្រើនរបស់ សូហូគ្រុប ដូចជា Havaianas, Birkenstock, Swatch និង Crocs ព្រមទាំង Bonchon អតិថិជនអាចប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាតដើម្បីទូទាត់ថ្លៃអាហារ និងទិញនៅគ្រប់ទីកន្លែងដែលទទួលទូទាត់តាមរយៈម៉ាស្ទ័រកាតជាង៨០០០កន្លែងនៅកម្ពុជា និងជាច្រើនកន្លែងទៀតនៅក្រៅប្រទេស។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារវីងមានប្រសាសន៍ថា៖  

«សូហូក្លឹបម៉ាស្ទ័រកាត នឹងនាំប្រជាជនកម្ពុជាគ្រប់រូបក្នុងពិភពលោកនូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ តាមរយៈគណនីវីងរបស់ពួកគេ មិនថានៅកម្ពុជា ឬជុំវិញពិភពលោក។ រាល់អតិថិជនដែលមានគណនីវីងឥឡូវនេះអាចភ្ជាប់កាបូបឌីជីថលវីង ទៅនឹង វីងសូហូក្លឹបម៉ាស្ទ័រកាត និងចាប់ផ្តើមទទួលយកនូវបទពិសោធន៏ក្នុងកក់ការដើរកម្សាន្ត ទិញឥវ៉ាន់និងការញ៉ាំអាហារពេលល្ងាច លំដាប់ពិភពលោក។សូហូក្លឹបម៉ាស្ទ័រកាត នឹងនាំប្រជាជនកម្ពុជាគ្រប់រូបក្នុងពិភពលោកនូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ តាមរយៈគណនីវីងរបស់ពួកគេ មិនថានៅកម្ពុជា ឬជុំវិញពិភពលោក។ រាល់អតិថិជនដែលមានគណនីវីងឥឡូវនេះអាចភ្ជាប់កាបូបឌីជីថលវីង ទៅនឹង វីងសូហូក្លឹបម៉ាស្ទ័រកាត និងចាប់ផ្តើមទទួលយកនូវបទពិសោធន៏ក្នុងកក់ការដើរកម្សាន្ត ទិញឥវ៉ាន់និងការញ៉ាំអាហារពេលល្ងាច លំដាប់ពិភពលោក។»
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារវីង

លោក ម៉ាឡូឡូស មានប្រសាសន៍បន្តទៀតថា៖  

«យើងជឿជាក់ថា វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារ តាមរយៈប្រជាប្រិយភាពនៃហាងលក់ផលិតផលម៉ាកល្បីៗរបស់សូហូគ្រុប និងអត្ថប្រយោជន៍ដែលកាតសមាជិកនេះផ្តល់ជូន។ លើសពីនេះទៀត អតិថិជនវីងរាប់ពាន់នាក់ដែលកំពុងប្រើប្រាស់ វីងអនឡាញម៉ាស្ទ័រកាត ដែលបានដាក់ឲ្យដំណើរការនៅលើទីផ្សារកាលពីមួយឆ្នាំមុន ក៏អាចបន្តប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត ហើយនិងទទួលបានបទពិសោធទិញទំនិញលំដាប់ពិភពលោកដូចគ្នា និងនៅគ្រប់ទីកន្លែងនៅលើពិភពលោក។ យើងជឿជាក់ថាអតិថិជនកាន់តែច្រើនឡើងៗ ដែលមានទំនុកចិត្តលើផលិតផលនិងសេវាកម្មរបស់វីងនឹងគាំទ្រយ៉ាងពេញទំហឹងដល់ វីងសូហូក្លឹបម៉ាស្ទ័រកាតនេះ ។»

លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន សូហូគ្រុប មានប្រសាសន៍ថា ៖ 

«ផលិតផលថ្មីនេះនឹងផ្តល់ជាឲកាសក្នុងការទទួលយកបទពិសោធន៍ទិញទំនិញលំដាប់ថ្នាក់ លោក និងសន្សំពិន្ទុដើម្បីប្តូរយករង្វាន់ ដល់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈកាបូបឌីជីថលវីងរបស់ពួកគេ។» លោក ហេនរី ហន មានប្រសាសន៍យ៉ាងជឿជាក់ថា៖‍ « វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែកាតសមាជិកនេះបានផ្តល់នូវបទពិសោធន៍ទិញទំនិញ ដែលមាន ភាពរីករាយ និងងាយស្រួល នៅតាមបណ្តាហាង និងភោជនីយដ្ឋានរបស់ក្រុមហ៊ុនសូហូគ្រុប។» លោក ហេនរី ហន មានប្រសាសន៍បន្ថែមថា « អតិថិជនដែលប្រើប្រាស់វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន រង្វាន់ជាទឹកប្រាក់ត្រឡប់មកវិញ ការបញ្ចុះតម្លៃ ក៏ដូចជាប្រូម៉ូសិនពិសេសៗជាច្រើន ពេលពួកគាត់ប្រើប្រាស់វីង សូហូក្លឹបម៉ាស្ទ័រកាត ដើម្បីចាយវានៅតាមបណ្តាហាង និងភោជនីយដ្ឋានរបស់សូហូគ្រុប មិនថាជាហាងលក់ សម្លៀកបំពាក់ និងភោជនីយដ្ឋាននានា។ មូលហេតុចម្បងនៅពីក្រោយការបង្កើតកាតសមាជិក វីងសូហូក្លឹប ម៉ាស្ទ័រកាត គឺដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនដែលមានស្រាប់និងអតិថិជនថ្មី របស់សូហូគ្រុប សម្រាប់ការគាំទ្រដល់បណ្តាហាងរបស់ក្រុមហ៊ុន។»
លោក ហេនរី ហន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងក្រុមហ៊ុន សូហូគ្រុប

លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា៖  

«ជាមួយនឹងបរិបទនៃការធ្វើប្រតិបត្តិការទូទាត់ប្រាក់ មានការវិវត្តន៍ខ្លាំងនៅកម្ពុជា ការកើនឡើងនៃការទូទាត់ប្រាក់ តាមទូរស័ព្ទ និងប្រព័ន្ធឌីជីថល កំពុងផ្តល់នូវឱកាសជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជនដែលមានគណនីធនាគារ។ វីងសូហក្លឹបម៉ាស្ទ័រកាតមិនត្រឹមតែផ្តល់ជូននូវបទពិសោធន៍ទិញឥវ៉ាន់ដែលមានសុវត្ថិភា និងភាពរីករាយដល់អតិថិជននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្ត ឱ្យមានការដាក់បញ្ចូលហិរញ្ញវត្ថុ។ ក្រុមហ៊ុនម៉ាស្ទ័រកាត ពិតជាមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ វីង និងសូហូគ្រុប នៅក្នុងសកម្មភាពនេះ។»
លោកស្រី វីនី វង្ស នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត

អតិថិជនរបស់ សូហូគ្រុប ដែលប្រើប្រាស់ វីងសូហូក្លឹបម៉ាស្ទ័រកាត នឹងទទួលបាន ០១ ពិន្ទុ នៅក្នុងកាតសមាជិកសម្រាប់រាល់ការចំនាយ ០១ ដុល្លារ តាមរយៈកាតសមាជិកនេះ ដែលអតិថិជនអាចសន្សំពិន្ទុទាំងនោះ ដើម្បីធ្វើការប្តូរយករង្វាន់ធំៗជាច្រើន។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ២0% សម្រាប់ការទិញទំនិញលើកដំបូង និងការបញ្ចុះតម្លៃ ១0% សម្រាប់រយៈពេលមួយឆ្នាំពេញផងដែរ។

ការដាក់ឲ្យដំណើរការ វីងសូហូក្លឹបម៉ាស្ទ័រកាត ដែលមានសម្រាប់អតិថិជនចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រារព្ធធ្វើឡើង ៥ខែបន្ទាប់ពី ធនាគារឯកទេសវីង និងក្រុមហ៊ុនសូហូគ្រុប ចុះកិច្ចព្រមព្រៀងទទួលយកសេវាកម្មទូទាត់ប្រាក់ដោយស្កេនកូដ QR របស់វីង មានឈ្មោះថា WingPay និងសេវាកម្មទូទាត់ប្រាក់អន្តរជាតិរបស់វីង រួមមាន AliPay, WeChat Pay និង MasterPass QR ៕

វីង និង សូហូ គ្រុប បង្ហាញ​ផលិតផលម៉ាស្ទ័រកាតថ្មី
វីង និង សូហូ គ្រុប បង្ហាញ​ផលិតផលម៉ាស្ទ័រកាតថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]