ភ្នំពេញ៖ ពិធីចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ មានបងប្អូនខ្លះមានគំរោង​ទៅលេងនៅក្រៅប្រទេស ខ្លះទៅបោះតង់ ខ្លះទៅសៀមរាប បឹងយក្សឡោម និងទីកន្លែងផ្សេងៗទៀតជាច្រើន។ 

ចុះលោកអ្នកមានដែលដឹងទេថា​ នៅ AEON2 សែនសុខ មានពិភពត្រីបាតសមុទ្រ Fantasea Aquarium by AIA ដែលមានសត្វច្រើនប្រភេទ ដូចជាត្រី នីម៉ូ ដូរី ត្រីមានពិស ត្រីកំពត ឆ្លាម បបែល អណ្តើក ត្រីស៊ីមនុស្ស ដែលមានប្រភពដើមពីជុំវិញពិភពលោកដូចជា មហាសមុទ្រប៉ាស៊ីហ្វិក សមុទ្រឥណ្ឌា សមុទ្រក្រហម សមុទ្រអាត្លង់ទិក ទន្លេអាម៉ាហ្សូន ទន្លេមេគង្គ និងសត្វល្មូនប្លែកៗស្អាតជាច្រើន ដូចជាពស់ស ពស់សលឿង ពស់ក្រហម បង្គួយយកបៃតង និងក្រហម តុកកែអណ្តាតខៀវ និងសត្វផ្សេងៗជាច្រើនទៀត។

បញ្ចុះតំលៃសំបុត្រពិសេស សំរាប់កុមារត្រឹមតែ $4 និង​មនុស្សចាស់ត្រឹមតែ $5 ប៉ុណ្ណោះ​

យ៉ាងណាមិញ លោកអ្នកមិនបាច់ ជិះយន្តហោះទៅមើលនៅក្រៅប្រទេសក៏បានដែរ ពិសេសជាងនេះទៅទៀត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 15 ខែកុម្ភៈ​ ឆ្នាំ 2019​ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន នឹងមានបញ្ចុះតំលៃសំបុត្រពិសេស សំរាប់កុមារត្រឹមតែ $4 និង​មនុស្សចាស់ត្រឹមតែ $5 ប៉ុណ្ណោះ​ សំរាប់ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រដែលមិនមែនថ្ងៃបុណ្យ​​។ ហើយកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបាន អាំងប៉ាវ​ផ្សងសំណាងឈ្នះ 100% ដែលមានដូចជា $1 សំបុត្រចូលទស្សនាដោយឥតគិតថ្លៃ រង្វាន់ជាច្រើនទៀតពី ក្រុមហ៊ុនធានារ៉ាប់រងAIA និងក្រុមហ៊ុនកូកាកូឡា ដូចជា កាបូប ប្រតិទិន ឆត្រ័ ប៊ិចសៀវភៅ សំរាប់រាល់ការចំណាយចាប់ពី $5ឡើងទៅ។

Fantasea Aquarium​ by AIA គឺជាពិភពត្រីបាតសមុទ្រដែលមានតែមួយ និងមុនគេបំផុតនៅកម្ពុជា។ លោកមិនត្រឹមតែបានឃើញ សត្វប្លែកៗមកពីជុំវិញពិភពលោកប៉ុណ្ណោះទេថែមទាំងបានទទួលចំណេះដឹងថ្មីៗ ពីGuide ដែលនឹងពន្យល់បង្ហាញអំពីប្រភេទសត្វ ប្រភពដើម ការរស់នៅ របៀបរកចំនី ការបន្តពូជ ចំណុចពិសេសៗវា ដែលមានសត្វមួយចំនួនមានចំនុចពិសេសស្ទើរតែមិនជឿ។ ឧទាហរណ៍ សត្វឆ្លាម ក្នុងមួយជីវិតដូចដុះធ្មេញថ្មីរហូតដល់ទៅ 30,000​ធ្មេញ ព័ត៌មានអស់ទាំងនេះនឹងត្រូវផ្តល់ជូនដោយ Guide នៅ Fantasea Aquarium by AIA។​ កុំភ្លេចជួបគ្នានៅផ្សារទំនើប AEON Mall សែនសុខ ជាន់ទី 1។

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ facebook.com/fantaseaaquarium/

អាំងប៉ាវ​ផ្សងសំណាងឈ្នះ 100%

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]