ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានចេញបទចម្រៀងមួយបទមានចំណងជើងថា «ម៉ាប់ៗ» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត មិត្តៗយុវវ័យ ពិសេសអត្ថន័យបែបកំប្លុកកំប្លែង ម្ញ៉ិកម្ញ៉ក់ Cute គួរឲ្យស្រលាញ់តែម្តង។

ជាក់ស្ដែង កាលពីថ្មីៗនេះ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ក៏ទើបតែបានបញ្ចេញ MV បទថ្មី «ម៉ាប់ៗ» របស់ខ្លួននេះផងដែរ ដែលមើលទៅពិតជាប្លែកមែនទែន ទាំងការស្លៀកពាក់ និងម៉ូតសក់ជាដើម។ 

គួរឲ្យដឹងផងដែរថា កញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាស្រីល្បីឈ្មោះ និងមានប្រជាប្រិយភាពខ្ពស់មួយដួង ក្នុងប្រទេសកម្ពុជា ជ្រកក្នុងទ្រនំរស្មីហង្សមាស ដោយរាល់ការចេញស្នាដៃបទចម្រៀងរបស់នាងម្តងៗ គឺតែងតែទទួលបានការស្រលាញ់ គាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តពុកម៉ែបងប្អូន ទាំងទៅលើទឹកដមសំឡេងដ៏ពីរោះរណ្ដំ រូបសម្រស់ស្រស់សោភា និងអត្តចរិតរួសរាយរាក់ទាក់៕

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ ឱក សុគន្ធកញ្ញា យ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៖  

បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា
បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា
បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា
បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា
បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា
បទថ្មី «ម៉ាប់ៗ» របស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា