រាជធានី​ភ្នំពេញ​៖ កញ្ញា​ប៉ុប​ពី ក្រោយ​ពី​រកបាន​គូស្នេហ៍​រូប​សង្ហា​ម្នាក់​មក អ្នកគាំទ្រ​គិត​ថា​នាង​អាច​នឹង​រៀប​ការ​ដូច​តារា​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន ។ ទោះជា​យ៉ាងណា​ក្តី​ប៉ុប​ពី ផ្ទាល់​បែរជា​ស្រពេចស្រពិល​ថា​មិនដឹង​យ៉ាង​ទេ​ក្នុង​ពេល​ពួក​គេ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​ដូច​ប្តី​ប្រ​ព​ន្ឋ​ទៅ​ហើយ​នោះ ។

បើ​និយាយ​ពី​ឈ្មោះ​ប៉ុប​ពី ប្រិ​យ​មិត្ត​ពិតជា​ស្គាល់​ថា​នាង​គឺជា​តារា​ភេទ​ទី​៣​មួយ​រូប​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ឬ​ក៏​រូបរាង​ស្អាត​ប្រៀប​ដូច​ជា​មនុស្ស​ស្រី ពិត​ៗ ខណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​នាង​មាន​វ័យ​កាន់​តែ​ច្រើន​ឡើង​។ ចំពោះ​ស្នេហា​នាង​បាន​បើក​បង្ហាញ​ជា​សាធារណៈ​កាលពី​មួយ​រយៈពេល​មុន​នេះ ។ អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មិន​ចាញ់​គូស្នេហ៍​ដទៃ​ទេ តែ​ក៏​មាន​ពាក្យ​សម្តី​រិះគន់​មិន​តិច។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប៉ុប​ពី​បាន​បង្ហាញ​សារ​មួយ​ដ៏​មាន​អត្ថន័យ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សឹងតែ​ស្រក់​ទឹកភ្នែក ដោយ​នឹក​អាណិត​ដល់​រូប​នាង​ដែល​បាន​កើតមក​ខុស​ធម្មជាតិ មិន​អាច​មានកូន ។ ប៉ុប​ពី​បាន​រៀបរាប់​ថា​៖«​ឲ្យ​កូនសុំ​ទោស​ផង លោក​ពុក​អ្នក​ម្តាយ ទោះ​កូន​កើតមក​ខុស​ពី​ធម្មជាតិ​ក៏​ពិតមែន មួយ​វិញទៀត​កូន​ម្នាក់​នេះ​មិន​បាន​រៀប​ការ និង​មាន​ផ្កាស្លា​ជូន​លោក​ទាំង​ពីរ​ដូច​កូនប្រុស​ស្រី​គេ​ទូទៅ​ក៏​ពិតមែន តែ​កូន​ម្នាក់​នេះ​មាន​តែ​កេរ្តិ៍ឈ្មោះ កិត្តិយស និង​ភាព​ល្បីល្បាញ​ជូន​ម៉ែ​ពុក ហើយ​ជូន​គ្រួសារ មិន​ធ្វើ​ឲ្យ​សង្គម​ក្តៅក្រហាយ​ដោយសារ​កូន​តែ​ប៉ុណ្ណឹង​ទេ ។ អរគុណ​អ្នក​ដែល​តែងតែ​មើលងាយ​ខ្ញុំ រើសអើង​ខ្ញុំ សង្ឃឹមថា ប្អូន​ៗ​ដែល​ជា​ភេទ​ទី​៣​ជំនាន់​ក្រោយ​ធ្វើ​បាន​»​។

ខុស​ពី​ពេល​មុន​នៅ​ពេល​ទៅ​ចូលរួម​កម្មវិធី​តូច​ធំ ម្ដង​ៗ​តារា​សម្ដែង ប៉ុប​ពី តែងតែ​ស្លៀកពាក់​សិច​ស៊ី​បង្ហាញ​ដើមទ្រូង​ទ្រលុកទ្រលន់​ជា​និច្ច​មិន​ឲ្យ​ចាញ់​នារី​ពិត​ប៉ុន្មាន​ឡើយ ។​បានជា ប៉ុប​ពី មិន​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​ដូច​ពេល​មុន ដោយសារ​តែ​គូស្នេហ៍​នាង​ប្រចណ្ឌ​ខ្លាំង​មិន​ចង់​ឲ្យ​បុរស​ណា​ម្នាក់​ឃើញ​សាច់​សខ្ចី​របស់​គូស្នេហ៍​ខ្លួន​នោះ​ទេ ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​តារា​សម្ដែង​ភេទ​ទី​៣​រូប​នេះ ប្រយ័ត្នប្រយែង​បំផុត ចំពោះ​ការ​ស្លៀកពាក់ ពេល​ចេញ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង ម្ដង​ៗ ។

ក្នុង​ពិធី​ឡើង​គេហដ្ឋាន​មួយ​ប៉ុប​ពី និយាយ​ប្រាប់​កោះសន្តិភាព​ថា​៖«​ពេល​ខ្លះ​គាត់​ប្រចណ្ឌ​ដល់​ថ្នាក់​យំ​ក៏​មាន​ដែរ ប្រសិនបើ​ខ្ញុំ​រឹងទទឹង​ស្លៀកពាក់​សិច​ស៊ី ហើយ​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​គាត់​ស្នើ​សុំ ។ មួយវិញទៀត​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ស្និទ្ធស្នាល​ជាមួយ​បុរស​ផ្សេង​ក្រៅពី​គាត់​ឡើយ​»​។

តារា​សម្ដែង​ភេទ​ទី​៣​រូប​នេះ​បន្ថែម​ថា ចាប់តាំងពី​សាង​ស្នេហា​ជាមួយ​កំលោះ​សង្ហា​ប៊ឺ​លី ប៊ឺ​លី មក​នាង មិនសូវ​បាន​ចេញ​ដើរ​លេង​យប់ ឬ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ​ដូច​ពេល​មុន​ឡើយ ។ ប្រសិនបើ​ចង់​ញាំ​អ្វីមួយ គូស្នេហ៍​នាង​ទៅ​ទិញ​ធ្វើ​ឲ្យ​ញ៉ាំ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ ព្រោះ​រូបគេ គឺជា​មេ​ចុងភៅ​ស្រាប់ ។

បើ​ទោះជា​ស្រលាញ់​គ្នា​យ៉ាងណា​ក្តី រឿង​ចូល​រោងការ ប៉ុប​ពី​សន្និដ្ឋាន​មិន​ត្រូវ​ទេ តែ​នាង​ក៏​មានចិត្ត​ចង់​ចូល​រោងការ​ដែរ ។ ប៉ុប​ពី​ថា​«​នាង​ខ្ញុំ​ខុស​ពី​ភេទ​ទី​៣​ខ្លះ​ប្រុស​ស្រលាញ់​ប្រុស​ដោយឡែក​នាង​ខ្ញុំ​មាន​អវយវៈ​ភេទ​ជានា​រី​ពេញលេញ តែ​ចិត្ត​នៅ​មិន​ទាន់​អាច​និយាយ​ថា​មាន​ចំណង​ឆ្លង​ដល់​រឿង​រៀប​ការ​ទេ ។ សង្ឃឹមថា​យើង​​អាច​ស​ម្រ​ច​បំណង​បែប​នេះ​បាន​នៅ​ពេល​ខាង​មុខ បើ​ទោះ​ការ ឬ​មិន​រៀប​ការ​នាង​ខ្ញុំ​មិនសូវ​ជា​គិត​ច្រើន​ទេ សំខាន់​ស្រឡាញ់​គ្នា​ឲ្យ​ច្រើន​ជា​រឿង​ល្អ​»៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី