ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទងនឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត | បក្សីចាំក្រុង | បន្ទាយក្តី | បន្ទាយសំរែ | បន្ទាយស្រី |  បាពួន |  បាយ័ន |  បឹងមាលា

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ ភិមានអាកាស

នៅ​ចុងសតវត្សទី១០ និង ដើមសតវត្សទី១១ ព្រះបាទរាជេន្រ្ទវរ្ម័នទី២ បានកសាងប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសំរាប់គោរពបូរជា របស់ទ្រង់។

ប្រាសាទនេះត្រូវបានអភិសេក ដំបូងដោយ មានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមាន ទំនាក់ទំនងដល់រឿងព្រេង ដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថា​កនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។

ក​សាង​ឡើង​អំ​ពី​ថ្ម​ភក់​នៅ​លើ​ ជើង​គ្រឹះថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រ​ដៀង​នឹង​ប្រា​សាទ​ពី​រ៉ា​មី​ដ ។

កម្ពស់​នៃ​ជើង​គ្រឹះ​ប្រា​សាទ​វិ​មាន​អា​កាស​ទាំង​បី​ជាន់​ប្រ​ហែល​ជា ១២ ម៉ែត្រ​មាន​សណ្ឋាន​ជា​បួន​ជ្រុង​​ទ្រ​វែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ផ្នែក ។

ផ្លូវ​ចូល​ទស្ស​នា​ព្រះ​រាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់​ទៅ​តាម​ជណ្តើរ​គ្រុឌ​​ព្រោះ​ព្រះ​រាជ​វាំង​នេះ​ តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅកាន់​ព្រះ​ពន្លា​នឹង​ឃើញ​ បដិមា​ផុស​​រូប​សិង្ហរ​ចនាបថសម័យ​បាយ័នឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ ទាំង​សង​ខាង ។ នៅលើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​រជ្ជកាល​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដែលគេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ ឬ ប្រារព្ធ​វិធី​ខាង​សាសនា​ផ្សេងៗ ។ បច្ចុប្បន្ន​នេះ​មិន​នៅ​សេសសល់​ស្លាក​ស្នាម​ទៀត​ឡើយ​ព្រោះ​សំណង់​ទាំង​នោះ​ ធ្វើ​អំពី​ឈើ ។

ប្រាសាទ​វិមាន​អាកាស​ តាំង​នៅ​លើ​ជើង​គ្រឹះ​ខ្ពស់​បី​ជាន់ មួយ​ជាន់ៗ​មាន​កម្ពស់​បួន​ម្រ៉ែត ។ ជាន់​​ក្រោម​បង្អស់​មាន​ទទឹង​​ ២៨ ម្រ៉ែត នៅ​ជួរទិស​ខាង​ជើង-ត្បូង ចំណែក​បណ្តោយ​មាន​ប្រវែង ៣៥ ម្រ៉ែត នៅ​ជួរ​ទិស​ខាង​កើត-លិច ។

ជើង​គ្រឹះ​ប្រាសាទ​ទាំង​បី​ជាន់​ជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​បាន​ដែល​មាន​ ជណ្តើរ​នៅ​កណ្តាល​ជើង​គ្រឹះទាំង ៤ ទិស ។​ ប៉ុន្តែ​ភាគ​ច្រើន​បាក់​បែក​ស្ទើរ​អស់ ហើយ​កន្លែង​ដែល​នៅ​មាន​សភាព​ល្អ​បំផុត គឺ​នៅ​ផ្នែក​ទិស​ខាង​លិច ។ ផ្នែក​ទាំង​ពីរ​នៃ​ផណ្តើរ​ឡើង​អម​សង​ខាង​ដោយ​បដិមា​ផុស​រូប​សិង្ហ​និង រូបដំរី​នៅ​មុំ​ជើង​គ្រឹះ ទាំង​បី​ជាន់។ តួ​ប្រាសាទ​លើ​ជើង​គ្រឹះ​ជាន់​លើ​បង្អស់​​ផ្នែកក្រៅជា​រោង​ថែវ ធ្វើ​អំពី​ថ្ម​ភក់ ផ្នែក​ក្នុង​ជាតួ​ប្រាសាទលើ​ជើង​គ្រឹះ​ជាន់​លើបង្អស់​ផ្នែក​ក្រៅ​ជា​រោង​​ ថែវធ្វើ​អំពី​ថ្មភក់​ផ្នែក​ក្នុង​ជា​តួ​ប្រាសាទ​សង់​លើ​ជើង​គ្រឹះ​កម្ពស់ ២,៥ ម្រ៉ែត ។

តាម​អ្នកដំណើរ​ចិន​ឈ្មោះ​ជីវ តា​ក្វាន់បាន​អោយ​ដឹង​ថានៅ​ក្នុង​ប្រា​សាទ​​នេះ​ស្តេច​នឹង​ត្រូវ​យាង​មក​ ផ្ទុំ​ជា​មួយ​នឹង​នាង​នាគ​ក្បាល​ ៩ ដែល​ប្រែក្រឡា​ជា​ស្រី​ស្អាត​រាល់​យប់​តាម​ពង្សាវតារ​បាន​តំណាល​តៗ​គ្នា​នៅ​ ក្នុង​​ស្រទាប់​មជ្ឈដ្ឋាន​ជន​ជាតិ​ចិន ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ព្រះ​នគរ​សម័យ​នោះ ។ ស្រះ​ទឹក​ហ្លួង​ មាន​សណ្ឋាន​រាង​ ៤ ជ្រុង​ទ្រ​វែង​មាន​ទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត ។ គែម​ស្រះជា​ថ្ម​ភក់​ព័ទ្ធ​ជុំ​វិញ​ជា​ច្រើន​ជាន់​ចោត​ចុះ​ផ្នែក​ខាង​ក្រោម ។ គេ​ជឿ​ថាស្រះ​នេះកសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី១ ហើយ​ឆ្លាក់​រូប​បន្ថែម​ក្នុង​រជ្ជកាល​ព្រះ​បាទ​សុ​រ្យវរ្ម័ន​ទី​៧​ ។

នៅ​ត្រង់​បរិវេណ​ខាង​ត្បូង​នៃ​ស្រះ​មាន​​កំពែង វែង​ត​ទៅ​ទិស​ខាង​លិច​បន្តិច គេ​សន្និដ្ឋាន​ថា កំពែង​នេះ​សាង​ឡើង​ដើម្បី​បាំង​​ដី​ពី​ប្រាសាទ​វិមាន​អាកាស​កុំ​អោយ​ហូរ​ចុះ ​មក​ស្រះ ។ ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែងនៃ​កំពែង​នេះ​គឺ​រូប​ចម្លាក់​ល្អ​ឥត​ខ្ចោះ ហើយ​មាន​រូប​ខ្លះ​ស្រដៀង​នឹង​រូប​ចម្លាក់​នៅ​តាម​ជញ្ចាំង​ទី​ព្រះ​លាន​ស្តេចគម្លង់ ។

ស្រះ​ទឹក​ខាង​កើត នៅ​ទិស​ខាង​កើត​នៃ​គោ​បុរៈ​ខាង​ជើង ។​ មាន​ទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មាន​សណ្ឋាន​ជា​ស្រះ​ថ្ម​ភក់​ដែល​មាន​ជម្រៅ​ ៤,៥ ម្រ៉ែត ។​ គេ​ជឿថា​ស្រះ​នេះគឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​វាំង​ដែល​កសាង​ឡើង​ក្នុង​ បរិវេណ​នេះលើក​ដំបូង ។ របៀង និង ស្រះ​ទឹក​ខាង​លិច​នៃ​ស្រះ​ទឹក​ហ្លួង នៅ​ខាងលិច​គោ​បុរៈ​ខាង​ជើង ។​ ខាង​ក្រៅ​ជា​កំពែង​ថ្ម​បាយ​ក្រៀម​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម ។ បន្ទាប់​មក​ទៀត​ជា​ស្រះ​ទឹក​ខ្នាត​តូច​ និង របៀង​ទាបៗ ហើយ​ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែង​មួយ​កន្លែង​ទៀត​ គឺ​រូប​ចម្លាក់​នៅ​លើ​កំពែង ។ របៀង​ខាង​កើត មាន​សណ្ឋាន​ជា​រូប​កាកបាទ មាន​សសរ​មូល​នៅ​ខាង​ក្រោម ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​ដើម​ឈើ​ដុះ​គ្រប​ជិត​ស្ទើរ​អស់ ប្រសិន​បើ​យើង​ដើរ​ទៅ​ទស្សនា​មាន​ការ​លំបាក​បន្តិច។

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]