ភ្នំពេញ៖ កាដូឆ្នាំថ្មីឡូយអស់ស្ទះពី Huawei ឱកាសឈ្នះរថយន្ត Mazda 2 ម៉ូតូ Zoomer X និងទូរទស្សន៍ Smart TV 43 អ៊ីញ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i និង nova3 ងាយៗ រាល់ការទិញស្មាតហ្វូនម៉ូដែលណាមួយក្នុងចំណោមម៉ូដែលទាំងបួនចាប់ពីថ្ងៃ 26 មករា ដល់ថ្ងៃ 27 មេសា ហើយគ្រាន់តែបំពេញឈ្មោះ ម៉ូដែលទូរស័ព្ទ និងលេខ IMEI យកទៅដាក់នៅតាមបណ្តាហាងទូរស័ព្ទដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ 

Huawei

ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានការចាប់រង្វាន់ធំជារថយន្តម៉ាកល្បីបែបនេះ។ 
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង៖ 
- ការចាប់រង្វាន់លើកទីមួយ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 2 រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ 15 កុម្ភៈ ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)
- ការចាប់រង្វាន់លើកទីពីរ៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 2 រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ 1 មីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)
- ការចាប់រង្វាន់ទីបី៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 2 រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ 15 មីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)
- ការចាប់រង្វាន់ទីបួន៖ ជាការចាប់រង្វាន់ម៉ូតូ Zoomer X មួយរង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 2 រង្វាន់ ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃ 29 មីនា ផ្សាយផ្ទាល់នៅលើ Facebook page របស់ Huawei ( Huawei Mobile)
- ការចាប់រង្វាន់លើកចុងក្រោយ៖ ជាការចាប់រង្វាន់ធំ រថយន្ត Mazda 2 នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ និង ទូរទស្សន៍ Smart TV 43 អ៊ីញ 4 រង្វាន់ ដែលនឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និង Facebook page របស់ Huawei ( Huawei Mobile) ។

លក្ខខណ្ឌ និងព័ត៌មានលំអិត 
- អតិថិជនមានសិទ្ធក្នុងការចូលរួមការចាប់រង្វាន់សម្រាប់រាល់ការទិញស្មាតហ្វូន Huawei អេ 7 nova3Lite nova3i និង nova3 ពីតាមបណ្តាហាងទូទាំងប្រទេសដែលមានលក់ស្មាតហ្វូនដែលមានធានាជាផ្លូវការ Huawei តែប៉ុណ្ណោះ
- ទូរស័ព្ទត្រូវតែបើកដំណើរការ (Activate) ចាប់ពីថ្ងៃ 26 មករា ដល់ថ្ងៃ 27 មេសា ឆ្នាំ 2019 ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់
- អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងលំអិតដូចជា ឈ្មោះ លេខទូរស័ព្ទ …លើបណ្ណ័ធានាលើសន្លឹកផ្នែកអ្នកលក់ (Dealer) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលបានទិញ និងកំណត់
- លេខ IMEI ដែលមានមិនទាន់បានឈ្នះក្នុងការចាប់រង្វាន់ម្តងៗ នៅតែមានឱកាសចូលរួមសម្រាប់ការចាប់រង្វាន់បន្តបន្ទាប់រហូតដល់ការចាប់រង្វាន់លើកចុងក្រោយ
- លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៅអ្នកឈ្នះ មានតែមួយខ្សែគត់ដែលក្រុមហ៊ុនបានកំណត់
- អ្នកឈ្នះត្រូវតែមកបើករង្វាន់ដោយផ្ទាល់ តាមពេលវេលាជាក់លាក់ដែលកំណត់ដោយក្រុមហ៊ុន
- អ្នកឈ្នះត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់ខ្លួននានា ព្រមទាំងទូរស័ព្ទ ដើម្បីធ្វើការផ្ទៀងផ្ទាត់នឹង IMEI ដែលបានឈ្នះ
- រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់ ប្រសិនបើអ្នកឈ្នះខកខានមិនបានមកបើករង្វាន់តាមការកំណត់របស់ក្រុមហ៊ុន ។
- រង្វាន់ទាំងអស់មិនអាចដូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងៗ ដែលមានតម្លៃស្មើឡើយ
- ក្រុមហ៊ុនរក្សាសិទ្ិ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ឬប្តូររង្វាន់ដែលមានតម្លៃស្មើ រួមទាំងកាលបរិច្ឆេទ ទីកន្លែងចាប់រង្វាន់ ដោយមិនចាំបាច់ជូនដំណឹងជាមុន ដែលជាការសម្រេចចិត្តចុងក្រោយរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 និង nova3 តម្លៃ$469។ ប្រញាប់ឡើងប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ ចាប់ផ្តើមពីថ្ងៃ 26 មករា ដល់ថ្ងៃ 27 មេសា ឆ្នាំ 2019 សម្រាប់រាល់ការជាស្មាតហ្វូនទាំងបួនម៉ូដែល នៅតាមបណ្តាហាងដៃគូរបស់ Huawei នៅទូទាំងប្រទេស៕

Huawei
Huawei

សម្រាប់ព៌ត័មានលម្អិតបន្ថែម:
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Website: https://consumer.huawei.com/kh/ 
Youtube Channel: https://bit.ly/2wTMMJL 
Tik Tok Official: http://vt.tiktok.com/EnMjA/ 
Instagram: https://www.instagram.com/huaweimobilekh/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]