ចិន៖ ក្រុមហ៊ុនទូរស័ព្ទ Xiaomi ដែលមានទីតាំងនៅចិន ទើបបង្ហាញវីដេអូ Teaser អំពីទូរស័ព្ទកូនកាត់ថេប្លេតអាចបត់អេក្រង់បាន។

នៅលើបណ្តាញសង្គម Weibo សហស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហោះវីដេអូមួយដែលទាក់ទងទៅនឹងទូរស័ព្ទមានរូបរាងតូច ហើយអាចបត់អេក្រង់ចេញមកបានធំដូចជាថេប្លេតអីចឹង។

យោងតាមសារព័ត៌មាន The Verge  លោក Bin បានបញ្ជាក់ថានេះគ្រាន់តែជាគំរូសាកល្បងប៉ុណ្ណោះ។  គំរូនេះអាចវាយលុកទីផ្សារបានហើយ ព្រោះលោកបានដោះស្រាយបញ្ហាបច្ចេកវិទ្យាអេក្រង់បត់, ផ្នែក Hardware និង Software រួចរាល់ហើយ។

លោកក៏បានសុំឱ្យអ្នកប្រើប្រាស់ ជួយផ្តល់យោបល់ថាគួរដាក់ឈ្មោះអ្វីទៅ តែបច្ចុប្បន្នគាត់ហៅវាថា Mi Dual FlexMi MIX Flex

យ៉ាងណាមិញ យើងពុំទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទដាក់លក់ជាផ្លូវការរបស់ក្រុមហ៊ុនចិនមួយនេះទេ។  បច្ចុប្បន្នក្រុមហ៊ុន Xiaomi កំពុងបង្កើតស្មាតហ្វូនកូនកាត់ថេប្លេតដែលអាចបត់អេក្រង់បាន ដើម្បីដេញជើងក្រុមហ៊ុនដៃគូប្រកួតប្រជែងលើទីផ្សារស្មាតហ្វូន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]