ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុន Star Micronics ដែលជាអ្នកផលិតឈានមុខគេលើផលិតផល POS ចល័ត (mobile point of sale) និងបច្ចេកវិទ្យាទំនាក់ទំនងអតិថិជន (customer engagement technologies) បានចាប់ដៃគូជាមួយក្រុមហ៊ុន T.O GROUP ដែលជាអ្នកផ្តល់ដំណោះស្រាយព័ត៌មានវិទ្យា ធ្វើជាអ្នកចែកចាយផលិតផល និងដំណោះស្រាយស្របច្បាប់របស់ក្រុមហ៊ុន Star Micronics ប្រចាំប្រទេសកម្ពុជា។ 

ពិធីចុះហត្ថលេខា

ភាពជាដៃគូយុទ្ធសាស្រ្ត ដែលត្រូវបានប្រកាសនៅថ្ងៃនេះក្នុងកម្មវិធី “ជួបជាមួយ Star Micronics និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផលិតផល” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី គឈជាការបង្កើតជំហានថ្មីមួយទៀត នៃការជំរុញការចែកចាយផលិតផល Star Micronics ឲ្យបានទូលំទូលាយ ទូទាំងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍ទៅដល់អតិថិជនដែលជាប្រើប្រាស់ចុងក្រោយប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក Daisuke Suzuki នាយកគ្រប់គ្រងក្រុមហ៊ុន Star Micronics ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Star Micronics គឺជាក្រុមហ៊ុនផលិត POS Hardware ដ៏ធំនៅលើពិភពលោក។ ក្រុមហ៊ុន Star Micronics បានគាំទ្រអ្នកលក់រាយអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដើម្បីផ្តល់ជូននូវដំណោះស្រាយដ៏មានប្រសិទ្ធភាព និងប្រកបដោយជំនឿចិត្តខ្ពស់បំផុត ។ ថ្ងៃនេះក្រុមហ៊ុនដែលស្ថិតនៅជួរមុខគេនៃការច្នៃប្រឌិត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងផ្នែកគុណភាព ព្រមទាំងទំនុកចិត្តនៃផលិតផល POS mPOS Tablet POS printers និង Accessories ដ៏ធំជាងគេបំផុត មានវត្តមាននៅលើទីផ្សារកម្ពុជាហើយ»។
ពិធីចុះហត្ថលេខា

លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន ធី.អូ គ្រុប បានមានប្រសាសន៍ថា៖

អតិថិជនរបស់យើងមានអាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា វិស័យហិរញ្ញវត្ថុ និងធនាគារ វិស័យដឹកជញ្ជូន និងបញ្ជូនបន្ត វិស័យកាត់ដេរ និងផលិតកម្ម វិស័យទូរគមនាគមន៍ គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យសណ្ឋាគារ និងភោជនីយដ្ឋានរួមទាំងហាងលក់រាយជាដើម។ ដោយមើលឃើញពីការវិវត្តន៍ឥតឈប់ឈរនៃអាជីវកម្មអតិថិជនរបស់យើង ការចាប់ដៃគូជាមួយក្រុមហ៊ុន Star Micronics គឺជាការធានាមួយដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពជូនអតិថិជន ដែលត្រូវការការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា និងផ្តល់ឱ្យពួកគេនូវផលិតផល និងដំណោះស្រាយ Mobile POS ដ៏គួរឱ្យទុកចិត្តបំផុត៕
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ
កម្មវិធីរប​ស់ក្រុមហ៊ុនទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]