ភ្នំពេញ៖ Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ស៊ុយអ៊ែតដែលជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាយានយន្តមានមោទនភាព ក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឆាប់ៗនេះ។

ជាមួយគ្នានេះផងដែរ វត្តមានរបស់អគារតាំងបង្ហាញរថយន្ត Volvo មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។ 

Volvo Cars បាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co., Ltd ដែលក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវរថយន្ត និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អគារតាំងបង្ហាញរថយន្ត Volvo ធ្វើការសម្ពោធឆាប់ៗនេះហើយ!

រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមកហើយជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលពានរង្វាន់ "រថយន្តពិភពលោកប្រចាំឆ្នាំ 2018" ។  

រថយន្ត Volvo ម៉ូដែល XC60
រថយន្ត Volvo ម៉ូដែល XC60

រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា " រថយន្តអ៊ឺរ៉ុបនៃឆ្នាំ 2018 " តាំងពីមុនពេលចេញទៅទីផ្សារ។

រថយន្ត​ Volvo XC40
រថយន្ត​ Volvo XC40

រថយន្ត Volvo ម៉ូដែល XC90 ផងដែរបានទទួលពានរង្វាន់ " រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍ " និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា "Best Midsize Premium SUV" និង "EURO NCAP" ជាមួយគ្នាផងដែររថយន្ត Volvo ម៉ូដែល S90 នឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។

រថយន្ត​ Volvo XC90
រថយន្ត​ Volvo XC90
រថយន្ត​ Volvo S90
រថយន្ត​ Volvo S90

យោងតាមប្រសាសន៍របស់ លោក Serdar Sengul ប្រធាន គ្រប់គ្រងទូទៅក្រុមហ៊ុន Volvo Cars Cambodia នៃប្រទេសកម្ពុជាបានអោយដឹងថា៖ 

“រថយន្ត Volvo Cars ត្រូវបានបង្កើតឡើងនៅឆ្នាំ 1927 នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត។ Volvo Cars បាន បង្កើតឡើងដោយផ្តោតសំខាន់ទៅលើសុវត្តិភាពអ្នកបើកបរ និង អ្នករួមដំណើរជាមួយនៅក្នុងរថយន្ត ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ការឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើតការច្នៃប្រឌិតថ្មីក្នុងពិភពឧស្សាហកម្មរថយន្ត ដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព 3 ចំណុច (តាំងពីឆ្នាំ 1959) ត្រូវបានប្រើប្រាស់នៅគ្រប់ប្រេនរថយន្តទាំងអស់នៅលើពិភពលោក។ នេះហើយគឺ ជាការច្នៃប្រឌិតថ្មីរបស់ Volvo ។ ក្រុមហ៊ុន Volvo គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរ ជាជាងរកប្រាក់ចំណេញពីវា”។

លោកបានបន្តទៀតថា៖ 

“បច្ចុប្បន្នក្រុមហ៊ុន Volvo Cars កំពុងនាំមុខគេក្នុងឧស្សាហកម្មរថយន្តទូទាំងពិភពលោក ក្នុងបច្ចេកវិទ្យាសុវត្ថិភាពអគ្គីសនី និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ហើយចក្ខុវិស័យរបស់យើងគឺ ធ្វើអោយអ្នកដំណើរទាំងអស់ដែលប្រើប្រាស់រថយន្ត Volvo មានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ2020 ខាងមុខនេះ។ ហើយយើងកំពុង បន្តការច្នៃប្រឌិតដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សមានសុវត្ថិភាព មិនស្មុគស្មាញនិង កាន់តែរីករាយ។ ពួកយើងរីករាយណាស់ដែលបានឃើញកំណើនសេដ្ឋកិច្ចដែលកំពុងបន្តនៅកម្ពុជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សនិងការបង្កើនការវិនិយោគពីបរទេស។ យើងមានមោទនភាពក្នុងការនាំយកម៉ាកដ៏មានកិត្យានុភាពនេះមកកម្ពុជា។ ក្រុមហ៊ុន Volvo car បាននាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co,.Ltd. អគារតាំងបង្ហាញរថយន្តរបស់យើងដែលនឹងដាក់ដាក់សម្ពោធនាថ្ងៃទី ៨ ខែ កុម្ភៈ នេះនឹងក្លាយជាអគារតាំងបង្ហាញដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងមានបំណងផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជនរបស់យើង។ មិនត្រឹមតែជាអគារតាំងបង្ហាញរថយន្តប៉ុណ្ណោះទេថែមទាំងជាមជ្ឈមណ្ឌលថែទាំរថយន្តដ៏ល្អផងដែរ។ យើងនឹងផ្តល់ជូននូវសេវាកម្មដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនរបស់យើង ជាមួយនឹងបុគ្គលិកប្រឹក្សាយោបល់ផ្នែកយ៉ាងមានជំនាញ និងរួសរាយរាក់បំផុតជូន លោកអ្នក ព្រមទាំងមានអាហារសម្រន់ និង ភេសជ្ជៈសម្រាប់បម្រើជូនភ្ញៀវទាំងអស់ហើយលើសពីនេះទៅទៀតយើងមាន រថយន្តគ្រប់សេរីសម្រាប់ការបើកបរសាកល្បង និង កន្លែងលាងសំអាតរថយន្តនៅជាន់ទី ២ ផងដែរ។ យើងនិងបើកដំណើរការអគារតាំងបង្ហាញរថយន្តនៅថ្ងៃទៅ ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅដល់អតិថិជនទាំងអស់ ព្រមទាំងផ្តល់ជូនសេវាជាទីទុកចិត្តសម្រាប់ លោកអ្នក។
សន្និសីទកាសែត
សន្និសីទកាសែត

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ : 095 666 379, 095 666 054.

Hotline: 024 900 000
Facebook Page: www.facebook.com/VolvoCarsKH/ 

សូមទស្សនាវីដេអូខ្លីខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]