កាលពីពេលថ្មីនេះ មានវីដេអូមួយត្រូវបានគេចែកចាយពាសពេញ ក្នុងបណ្ដាញទំនាក់ទំនងសង្គម facebook ដែលជាវីដេអូបង្ហាញពី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅក្នុងសឹង្ហបុរី។

យ៉ាងណាមិញ វីដេអូនេះបានឆ្លុះបញ្ចាំង ពីឡានដឹកទំនិញមួយគ្រឿង បានបើកកៀរម៉ូតូមួយគ្រឿង ដែលមានអ្នកបើកជានារីភេទ។ យោងទៅតាមប្រភពព័ត៌មានរបស់សឹង្ហបុរី បានបន្ថែមឲ្យដឹងថា វីដេអូនេះត្រូវបានធ្វើការបញ្ចូលដំបូងដោយ បុរសម្នាក់ដែលមានឈ្មោះថា Liew Yew Leong ក្នុង You Tube បន្ទាប់មកក៏មានចែកចាយផ្សេងៗគ្នា តាមរយៈបណ្ដាញទំនាក់ទំនងសង្គម។ នៅក្នុងនោះ គេបានឃើញអ្នកបញ្ចូលវីដេអូនេះ សរសេរថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ Eng Neo ទៅ Stevens នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៣។ សម្រាប់ហេតុការណ៍នេះ ត្រូវបានប៉ូលីស និងឡានសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើត ហេតុភ្លាមៗ។ តែអ្វីដែលធ្វើឲ្យបុរសជាអ្នកបញ្ចូលវីដេអូ មានការខឹងសម្បារនោះ និងធ្វើការផ្សព្វផ្សាយតាមរយៈអនឡាញនោះ គឺដោយសារតែអ្នកបើកឡានដឹកទំនិញនេះ បែរជាចោទប្រកាន់ អ្នកជិះម៉ូតូថា ជិះចូលឡានខ្លួនទៅវិញ។

ទោះជាយ៉ាងណា លទ្ធផលចុងក្រោយមិនទាន់បានដឹងច្បាស់នោះទេ ថាតើស្ដ្រីជាម្ចាស់ម៉ូតូនោះបានជាសះស្បើយ ឬយ៉ាងណានោះទេ និងអ្នកបើកឡានដឹកទំនិញនោះត្រូវជាប់គុក ឬអត់នោះទេ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]